ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងក្នុងវិស័យអចលនទ្រព្យ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងនៅក្នុងតំបន់។ ក្រុមអ្នកជំនាញខាងអចលនទ្រព្យបានប្រើប្រាស់រង្វាស់ជាច្រើនដើម្បីប្រៀបធៀបជាមួយទីផ្សារផ្សេងទៀត ហើយលទ្ធផលគឺវិជ្ជមានច្រើន។
ទីផ្សារអចលនទ្រព្យដែលល្អទាមទារឱ្យមានសេដ្ឋកិច្ចស្ទុះឡើងខ្លាំងដែរ ហើយលក្ខខណ្ឌមួយនេះប្រទេស កម្ពុជា បំពេញបានយ៉ាងល្អក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយជាប់ៗគ្នានេះ គឺរីកចម្រើនក្នុងកម្រិតថេរ និងប្រកបដោយនិរន្តរភាព។
មុនពេលមានវិបត្តិកូវីដ១៩ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ កម្ពុជា មានកម្រិតចន្លោះ៦ទៅ៧ភាគរយ ហើយក៏គេចផុតពីបញ្ហារំខានជាច្រើនដូចជាដំណើរសេដ្ឋកិច្ចថយក្រោយជាសកលកាលពីឆ្នាំ២០០៨ បញ្ហាបច្ចេកវិទ្យាក្នុងអំឡុងពេលដើមសហស្សវត្សឆ្នាំ២០០០ និងវិបត្តិហិរញ្ញវត្ថុអាស៊ីកាលពាក់កណ្តាលទីពីរនៃទសវត្សឆ្នាំ១៩៩០។
ច្បាស់ណាស់ថា ប្រទេសមានទីផ្សារដែលកំពុងងើបឡើងមិនទាន់មានលក្ខខណ្ឌល្អគ្រប់គ្រាន់ទាំងស្រុងទេ ប៉ុន្តែជារួមគេអាចរំពឹងថា ស្ថានភាពនឹងប្រសើរឡើងស្របតាមកំណើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
មានរដ្ឋធានីមិនច្រើនទេក្នុងពិភពលោកនេះដែលវិនិយោគិនអាចទិញអចលនទ្រព្យក្នុងកន្លែងសំខាន់ៗបានក្នុងតម្លៃទាប។ បើប្រៀបធៀបគ្នាជាមួយប្រទេសជិនខាង គេឃើញថាក្នុងក្រុងបាងកក កន្លែងសំខាន់មានតម្លៃជាង៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅក្នុងក្រុងហាណូយវិញក៏មានតម្លៃមិនក្រោម៣០០០ដុល្លារដែរ។ ចំណែកក្នុងរាជធានីភ្នំពេញវិញ វិនិយោគិនអាចទិញអចលនទ្រព្យនៅកណ្តាលក្រុងបានតម្លៃក្រោមនេះ។
អាគារខ្ពស់ស្កឹមស្កៃ និងសំណង់ខុនដូថ្មីៗដែលលូតឡើងប្រជែងគ្នាយ៉ាងរហ័សជាសក្ខីកម្មបញ្ជាក់អំពីការអភិវឌ្ឍរបស់ប្រទេស កម្ពុជា ជាពិសេសគឺក្នុងវិស័យអចលនទ្រព្យ។
ប្រែសម្រួល៖ វេហា
Foods & drinks
Foods & drinks
Tourist site
Tourist site
Tourist site
Tourist site
Tourist site
Property & Construction
Tourist site
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Foods & drinks
Foods & drinks
Foods & drinks
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction