ទម្លាប់គ្រប់គ្រងតាមប្រពៃណីបាននាំសហគ្រិនជាច្រើនឱ្យជឿថាទំនាក់ទំនងជាមួយបុគ្គលិកនិងសុភមង្គលក្នុងកន្លែងធ្វើការកើតចេញពីបរិស្ថានការងារដែលមិនមានសម្ពាធឬបញ្ហា។ គេជឿទាំងខុសថា បើអ្នកអាចបំពេញស្ថានភាព និងការពេញចិត្តរបស់បុគ្គលិកបាន កម្លាំងចិត្តចង់ធ្វើការងារនឹងកើតឡើងដោយស្វ័យប្រវត្តិ។
គួរឱ្យស្តាយដែលមេដឹកនាំជាច្រើនប្រើប្រាស់គំរូបែបនេះ និងបានវិនិយោគទាំងធនធាននិងពេលវេលាយ៉ាងច្រើន។ ការបំពេញតាមសំណើរគ្រប់យ៉ាងរបស់បុគ្គលិកប្រហែលសមហេតុផលមែនសម្រាប់ការផ្តល់កម្លាំងចិត្ត ប៉ុន្តែការពិតមានលក្ខណៈផ្ទុយស្រឡះ។ យោងតាមអ្នកជំនាញ ៩០ភាគរយនៃសុភមង្គលយូរអង្វែងរបស់មនុស្សមិនមែនស្ថិតនៅលើកត្តាខាងក្រៅទេ ប៉ុន្តែកើតឡើងនិងស្ថិតនៅយូរអង្វែងតាមរយៈខួរក្បាលដែលស្គាល់ពិភពលោកនេះ។
ហេតុដូច្នេះហើយ ការព្យាយាមបំពេញបំណង ឬបង្កើតស្ថានភាពល្អសម្រាប់បុគ្គលិកជាទម្លាប់ខុសទេ។ វាជាយុទ្ធសាស្រ្តដែលគ្មានទស្សនវិស័យវែងឆ្ងាយ ហើយមិនផ្តល់ដំណោះស្រាយបានយូរអង្វែងទេ។ ជារួមគឺបានត្រឹមតែខ្ជះខ្ជាយធនធាននិងពេលវេលាសម្រាប់សហគ្រិនតែប៉ុណ្ណោះ។
ដូច្នេះហើយ តើអ្នកអាចធ្វើយ៉ាងណាដើម្បីជួយក្រុមការងារសម្រេចបានទំនួលខុសត្រូវខ្ពស់? ដំបូងអ្នកត្រូវយល់ថាថាទំនួលខុសត្រូវផ្ទាល់ខ្លួនជាលទ្ធផលនៃចរិតលក្ខណៈបុគ្គលផងនិងការបណ្តុះថែមផង។ ដើម្បីបង្កើតកម្លាំងការងារដែលចូលរួមយ៉ាងសកម្មក្នុងគម្រោងដែលអ្នកដឹកនាំ អ្នកត្រូវចាប់ផ្តើមបំពាក់បំប៉នសមត្ថភាពបុគ្គលិកតាមរយៈបណ្តុំជំនាញទាំងនេះ៖
១/ ទទួលយកបញ្ហាប្រឈម
ការធ្វើគម្រោង និងកិច្ចការដែលមានបញ្ហាប្រឈមខ្ពស់ចំពោះបរាជ័យ និងធ្វើឱ្យបុគ្គលិកប្រឹងប្រែងលើសពីកម្រិតធម្មតាៗនឹងជួយពង្រឹងការរៀនសូត្រនិងការអភិវឌ្ឍសមត្ថភាពថ្មីៗរបស់គេ។ ដំណើរការនេះបង្ខំបុគ្គលម្នាក់ៗឱ្យឆាប់ដឹងថាមធ្យោបាយណាដែលមានប្រសិទ្ធភាពនិងមិនមានប្រសិទ្ធភាព។ ចេញពីចំណុចនេះ គេអាចបត់បែននិងសម្របសម្រួលឆ្ពោះទៅមុខបាន។
២/ រៀនទទួលខុសត្រូវ
ការមានទំនួលខុសត្រូវជាប្រចាំទោះជាកិច្ចការតូចឬធំយ៉ាងណាក៏ជួយបង្កើតផ្នត់គំនិតនិងស្មារតីទទួលខុសត្រូវក្នុងចិត្តបានដែរ។ បើអនុវត្តបានញឹកញាប់ គំនិតថាដែលលទ្ធផលនៃការងាររបស់បុគ្គលម្នាក់ៗកើតចេញពីសកម្មភាពរបស់ខ្លួនឯងនឹងពង្រឹងឱ្យទៅជាទំនុកចិត្តពិតប្រាកដ។
៣/ ទទួលយកយោបល់រិះគន់ជាប្រចាំ
ការអភិវឌ្ឍសមត្ថភាពនិងការទទួលយកយោបល់រិះគន់ដើម្បីកែលម្អជាប្រចាំពីប្រភេទផ្សេងៗដែលអាចទុកចិត្តបាននឹងជួយបុគ្គលិកឱ្យយល់របៀបដែលឥរិយាបថនិងជម្រើសរបស់គេចូលរួមវិភាគទានក្នុងលទ្ធផលការងារ។ ទោះជាយ៉ាងណា យោបល់រិះគន់ត្រូវតែមានភាពមឺងមាត់ និងស្មោះត្រង់ ហើយត្រូវធ្វើឡើងទៀងទាត់ទើបមានប្រសិទ្ធភាព។
៤/ ពិចារណាអំពីខ្លួនឯង
ការពិចារណាអំពីខ្លួនឯងទៀងទាត់ជាដំណើរនាំទៅរកការស្គាល់ខ្លួនឯងកាន់តែច្បាស់និងរីកចម្រើន។ ការផ្តោតលើការពិចារណាអំពីខ្លួនឯងជាទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗដែលចង់ឃើញលទ្ធផលវិជ្ជមានក្នុងជីវិត ហើយគេអាចដកស្រង់មេរៀនដែលអាចយកមកប្រើប្រាស់សម្រាប់អនាគតបានថែមទៀត។ វិធីសាស្រ្តពេញនិយមក្នុងការពិចារណាអំពីខ្លួនឯងគឺសមាធិនិងការកត់ត្រាកំណត់ហេតុផ្ទាល់ខ្លួន។
ប្រែសម្រួល៖ វេហា
Foods & drinks
Foods & drinks
Tourist site
Tourist site
Tourist site
Tourist site
Tourist site
Property & Construction
Tourist site
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Foods & drinks
Foods & drinks
Foods & drinks
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction