អភិវឌ្ឍចំណេះដឹង | April 06, 2021 | 154

សៀវភៅ១០ក្បាលដែលស្ថាបនិកក្រុមហ៊ុនAmazon ចង់ឱ្យមនុស្សគ្រប់គ្នាអាន

កំពូលសហគ្រិនជាច្រើនក្នុងពេលបច្ចុប្បន្ននេះសុទ្ធតែជាមនុស្សដែលមានទម្លាប់អានសៀវភៅជាប្រចាំ។ លោកBill Gates លោកElun Musk លោកRichard Branson និងលោកWarren Buffett សុទ្ធតែអានសៀវភៅតាំងពីក្មេងរហូតដល់ចាស់ហើយក៏នៅមិនទាន់ឈប់អានទៀត។

បើអ្នកជាមនុស្សដែលគាំទ្រលោកJeff Bezos ដែលបានបង្កើតក្រុមហ៊ុនAmazon ផ្តើមចេញពីការលក់សៀវភៅនិងក្លាយទៅជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតនៅក្នុងពិភពលោក ហើយបានជួយឱ្យអ្នកបង្កើតក្រុមហ៊ុនក្លាយជាកំពូលអ្នកមានម្នាក់ក្នុងពិភពលោកដែរ ប្រហែលការអានសៀវភៅពីរបីក្បាលដែលលោកJeff Bezos ចូលចិត្តនឹងអាចជួយអ្នកឱ្យស្គាល់លោកBezosកាន់តែច្បាស់ និងរកឃើញគន្លឹះមួយចំនួនក្នុងការពង្រីកទស្សនវិស័យ គំនិតថ្មី និងមធ្យោបាយប្លែកៗដើម្បីអភិវឌ្ឍពាណិជ្ជកម្មរបស់អ្នក។ 

 

 

ជាច្រើនឆ្នាំកន្លងមកនេះ ក្រៅពីលក់សៀវភៅ លោកBezos ក៏បានណែនាំឱ្យអានសៀវភៅមួយចំនួនដែលយល់ថាល្អបំផុតដែរ៖

 

១/ Built to Last និពន្ធដោយ Jim Collins ជាសៀវភៅពាណិជ្ជកម្មដែលលោកចូលចិត្តអានបំផុត

 

២/ Creation និពន្ធដោយ Steve Grand ជាសៀវភៅដែលមានឥទ្ធិពលក្នុងការបង្កើត Amazon Web Services

 

៣/ Rework និពន្ធដោយ Jason Fried និង David Heinemeier Hansson ជាសៀវភៅដែលសរសេរក្បួនច្បាប់ពាណិជ្ជកម្មជាថ្មីឡើងវិញ ហើយវិធីសាស្រ្តថ្មីនេះទទួលបានជោគជ័យយ៉ាងខ្លាំង

 

៤/ The Black Swan និពន្ធដោយ Nassim Nicholas Taleb លើកឡើងថាមនស្សយើងនេះចម្លែកណាស់ដែលមើលឃើញគំរូនៅក្នុងភាពរញេរញ៉ៃ ហើយនៅតែមើលមិនឃើញព្រឹត្តិការណ៍ដែលមិនអាចទាយដឹងមុន

 

៥/ The Innovator's Dilemma និពន្ធដោយ Clayton M. Christensen ជាសៀវភៅពាណិជ្ជកម្មដែលមានឥទ្ធិពលខ្លាំងលើគោលការណ៍ទាំងមូលរបស់ក្រុមហ៊ុនAmazon និងដល់ដំណើរការបង្កើតKindle និងAWS

 

៦/ Sam Walton: Made in America និពន្ធដោយ Sam Walton ជាសៀវភៅដែលបង្ហាញគោលការណ៍នៃការបញ្ចុះតម្លៃទំនិញលក់រាយ និងពន្យល់ច្រើនអំពីគុណតម្លៃស្នូលនៃការសន្សំសំចៃ

 

៧/ The Goal និពន្ធដោយ Eliyahu M. Goldratt ជំរុញឱ្យក្រុមហ៊ុនកំណត់អត្តសញ្ញាណឧបសគ្គធំបំផុតក្នុងប្រតិបត្តិការ និងរៀបចំរចនាសម្ព័ន្ធស្ថាប័នដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីបញ្ហា

 

៨/ Lean Thinking និពន្ធដោយ James P. Womack អំពាវនាវឱ្យមានការផ្តោតចិត្តទុកដាក់លើសកម្មភាពដែលបង្កើតគុណតម្លៃសម្រាប់អតិថិជន និងប្រព័ន្ធលុបបំបាត់អ្វីៗផ្សេងទៀត

 

៩/ Good to Great និពន្ធដោយ Jim Collins ជាអ្នកនិពន្ធដែលបានបណ្តុះបណ្តាលក្រុមអ្នកប្រតិបត្តិក្រុមហ៊ុនAmazon ដោយផ្អែកលើគោលការណ៍ក្នុងសៀវភៅមុនពេលបោះពុម្ព

 

១០/ The Remains of the Day និពន្ធដោយ Kazuo Ishiguro ជាប្រលោមលោកតែមួយគត់នៅក្នុងបញ្ជីនេះដែលបង្រៀនអំពីការឈឺចាប់ពីវិប្បដិសារី។

 

ប្រែសម្រួល៖ វេហា

មតិយោបល់