PR | February 23, 2021 | 102

ពលរដ្ឋកម្ពុជាចំនួន១០នាក់ត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ពលរដ្ឋគំរូ Smart

ក្នុងរយៈពេល ២ខែកន្លងមកនេះ ពលរដ្ឋកម្ពុជាបានដាក់ពាក្យជ្រើសតាំងបុគ្គលណាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន Smart Axiata។

 

 

អ្នកត្រូវបានជ្រើសតាំងបានធ្វើអំពើល្អផ្សេងៗគ្នា រាប់ចាប់ពីបានជួយប្រជាពលរដ្ឋក្រីក្ររហូតដល់អ្នកដែលការពារ  បរិស្ថាន និងអ្នកដែលបានរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។ បេក្ខជនបេក្ខនារីជាប់វគ្គផ្តាច់ព្រ័ត្រទាំង១០អ្នកនេះ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីរាត្រីសមោសមួយដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅផ្សារទំនើបអេអន ២ ជាពេលដែលម្ចាស់ពានរង្វាន់ពលរដ្ឋគំរូ Smart ប្រចាំឆ្នាំ២០២០ នឹងត្រូវបានប្រកាសឡើងដោយគណៈកម្មការដែលមានសមាជិកចំនួន ៣នាក់។

 

 

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងខ្ញុំនៅក្រុមហ៊ុន Smart ពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជាដែលបានចំណាយពេលវេលាជ្រើសតាំងបុគ្គលទាំងឡាយណាដែលបានធ្វើអំពើល្អដើម្បីជួយដល់ពួកគេ ឬសហគមន៍របស់ពួកគេ”

 

 

ជាមួយនឹងការជ្រើសតាំងរាប់រយដែលត្រូវបានធ្វើរួចហើយនោះ អ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ កំពុងពិភាក្សាគ្នាអំពីបេក្ខភាពទាំង១០រូបជាមួយគណៈកម្មការមួយដែលមានសមាជិក ៣នាក់។ ព័ត៌មានលម្អិតអំពីគណៈកម្មការរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាត ត្រូវបានរំពឹងថានឹងត្រូវប្រកាសនៅដើមខែមីនាខាងមុខនេះ។ បេក្ខភាពមួយរូបនឹងត្រូវបានជ្រើសរើសដោយគណៈកម្មការដើម្បីទទួលបានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។

 

លោក Thomas បានបន្ថែមថា៖ “យើងខ្ញុំក៏មានការស្ងើចស្ញែងយ៉ាងខ្លាំងផងដែរចំពោះចំនួន និងគុណភាពនៃការជ្រើសតាំង ក៏ដូចជាការឆ្លើយតបពីអ្នកត្រូវបានជ្រើសតាំង។ ក្នុងការរក្សាស្មារតីរបស់យុទ្ធនាការនេះ អ្នកត្រូវបានជ្រើសតាំងជាច្រើនបានប្រាប់យើងថា ពួកគេនឹងធ្វើអំពើល្អដែលពួកគេបានធ្វើជាបន្តទៀត បើទោះជាទទួលបានឬមិនទទួលបានពានរង្វាន់ក៏ដោយ។ ហើយនេះពិតជាអ្វីដែលកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart មានបំណងចង់ឃើញ”។

 

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន   Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូរបស់យុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart គ្រាន់តែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើម និងព្រឹត្តិការណ៍នានានៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មប៉ុណ្ណោះ ដែលបង្កើតបានជាយុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»

 

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

 

 

 

 

 

 

 

 

 

 

មតិយោបល់