PR | February 22, 2021 | 102

Mahahong All Stars ប្រជុំដោយតារាៗគ្រងជើងឯក Futsal 2020

ក្រុមកីឡាបាល់ទាត់ Mahahong All Stars FC ដែលភាគច្រើនមានតារាល្បីៗនានាចូលរួមប្រកួត នៅទីបំផុតបានយកឈ្នះការនិងក្លាយជាក្រុមជើងឯកពាន់រង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ថ្នាក់ជាតិFutsal 2020។ កាន់តែពិសេសទៀតនោះគឺក្រុមនេះអាចដណ្តើមបានពាន់រហូតដល់ទៅ៥ក្នុងចំណោយពាន៦ទៀតផង។  

 

 

ចំពោះជោគជ័យដ៏ត្រចេះត្រចង់នេះបានធ្វើឲ្យក្រុមមហាហង្សអលស្តា FC កាន់តែមានទំនុកចិត្តខ្ពស់និងរំភើបខ្លាំងក្រោយពេលឈ្នះការប្រកួតហើយអាចដណ្តើមបានពានចំនួន៥នឹងក្លាយជាជើងឯកបាល់ទាត់ Futsal 2020 នៃវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១នេះ។  

 

លោក អ៊ិន សុភិន ដែលជាប្រធានក្រុមនិងអ្នកចាត់ការទូទៅរបស់ក្រុមមហាហង្សអលស្តា FC បានថ្លែងដោយបង្ហាញក្តីរំភើបថានេះជាប្រវត្តិសាស្រ្តបាល់ទាត់ Futsal ថ្នាក់ជាតិដែលក្រុមមហាហង្សប្រមូលបានពានរហូតដល់ទៅ៥ក្នុងការប្រកួតថ្នាក់ជាតិដើម្បីត្រៀមចេញទៅប្រកួតនៅប្រទេសវៀតណាមឆាប់ៗខាងមុខ។

 

 

លោកបានបន្តថា នេះក៏ជាលើកទី១ដែលក្រុមមហាហង្សបានកែប្រែប្រវត្តិសាស្រ្តបាត់ទាត់ Futsal ថ្នាក់ជាតិហើយបើប្រៀបធៀបទៅប្រទេសដទៃគឺពុំធ្លាប់មានដូចមហាហង្សទេ។

 

លោក អ៊ិន សុភិន បញ្ជាក់ថាសម្រាប់ពានដែលទទួលបានរួមមាន៖ ១.ជើងឯក ២.ក្រុមដែលលេងបានល្អបំផុត ៣.កីឡាករឆ្នើម ៤.អ្នកចាំទីឆ្នើម និង ៥.គ្រូបង្វឹកឆ្នើម។

 

 

ដោយឡែក ពានទី៦ (អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ) គឺបានទៅលើក្រុមផ្សេង។ លោក អ៊ិន សុភិន បានបន្ថែមទៀតថាសម្រាប់ជ័យជំន:នេះអាចចាត់ទុកជាប្រវត្តិសាស្រ្តលើពិភពលោ កនិងក៏ដូចប្រទេសកម្ពុជា។សូមបញ្ជាក់ថាពិធីប្រគ ល់ពាននេះដែរគឺធ្វើឡើងក្រោមវត្តមានរបស់ឯកឧ ត្តម សៅ សុខា ផងដែរ៕

 

 

 

 

 

 

 

មតិយោបល់