បច្ចេកវិទ្យា | January 11, 2021 | 478

មនុស្សពី១០០ឆ្នាំមុនព្យាករទុកដូចម្តេចខ្លះសម្រាប់ឆ្នាំ២០២១

 

ឆ្នាំ២០២១នេះពោរពេញដោយក្តីសង្ឃឹមនិងភាពមិនច្បាស់លាស់ដែលបន្សល់ទុកពីឆ្នាំមុនមក។ ពេលសម្លឹងទៅក្រោយមើលប្រវត្តិសាស្រ្ត អ្នកអាចនឹងឃើញសុទិដ្ឋិនិយមកាន់តែច្រើនចំពោះអនាគត។ ខាងក្រោមនេះជាព្យាករសម្រាប់ឆ្នាំ២០២១នេះ របស់មនុស្សកាលពីឆ្នាំ១៩២១៖

 

១/ មនុស្សនឹងក្លាយជាម្ចាស់នៃសីតុណ្ហភាព

លោក Charles Steinmetz ជាវិស្វករអគ្គិសនីល្បីឈ្មោះម្នាក់បានសរសេរចុះផ្សាយក្នុងកាសែតថា មនុស្សនឹងមានសមត្ថភាពរក្សាសីតុណ្ហភាពក្នុងកន្លែងរស់នៅនិងកន្លែងធ្វើការទៅតាមការចង់បានរបស់គេ បើទោះជានៅខាងក្រៅសីតុណ្ហភាពក្តៅខ្លាំងឬត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ។ 

 

២/ ការកម្សាន្តទាំងអស់នឹងមាននៅក្នុងផ្ទះ

លោក Steinmetz ក៏ព្យាករត្រូវមួយរឿងទៀតដែរគឺថាមនុស្សមិនចាំបាច់ចេញទៅក្រៅផ្ទះទេដើម្បីស្វែងរកការកម្សាន្ត។ ដូរតន្រ្តីនឹងមានគ្រប់ពេលត្រៀមចាំចែកចាយដល់អ្នកដែលចង់ស្តាប់ ប្រហែលមិនចាំបាច់ប្រើខ្សែផងក៏ថាបាន។ 

 

៣/ អគ្គិសនីនឹងជួយសម្រួលដល់យានយន្ត

លោក Steinmetz បានមើលឃើញអនាគតនៃប្រព័ន្ធគមនាគមន៍ដែលដើរដោយអគ្គិសនី ប៉ុន្តែបច្ចុប្បន្នយើងកំពុងតែរៀបចំនិងសាកល្បងខ្លះនៅឡើយ។ លោកបានស្រមៃគិតដល់រថយន្តTesla និងម៉ូតូLime និងរបៀបទុកដាក់ដែលយើងមិនទាន់ធ្វើបាននៅឡើយ។ 

 

៤/ សៀវភៅត្រូវគេអានឱ្យស្តាប់

នៅខែសីហាឆ្នាំ១៩២១ កាសែត Miami បានចុះផ្សាយអត្ថបទមួយរបស់លោក Moses Folsom ដែលមានចំណងជើងថា“One Hundred Years From Now”។ ក្នុងចំណោមការព្យារករបស់លោក លោកបានគិតសៀវភៅសំឡេង ដោយសរសេរថា នៅត្រឹមឆ្នាំ២០២១ សៀវភៅល្អៗនឹងត្រូវគេផលិតដោយប្រើសំឡេងជាពាក្យសម្តីរបស់កវី ទស្សនវិទូ គ្រូបង្រៀន និងអ្នកតែងប្រលោមលោក។  

 

៥/ កាន់តែរហ័ស កាន់តែភ្លឺ និងកាន់តែប្រសើរ

នៅក្នុងចំណោមការព្យាកររបស់លោក Moses Folsom ក៏មានរឿងសំខាន់មួយដែលក្លាយជាការពិតខ្លះដែរ គឺកន្លែងដើរដែលអាចចល័តបាន និងជណ្តើរយន្តនឹងមាននៅតាមកន្លែងដែលមានមនុស្សរស់នៅច្រើន។ ផ្លូវក្រោមដីនឹងភ្ជាប់ពីក្រុងមួយទៅក្រុងមួយទៀត ហើយមនុស្សធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់