បច្ចេកវិទ្យា | January 07, 2021 | 413

បច្ចេកវិទ្យា5Gមានឥទ្ធិពលដូចម្តេចលើអចលនទ្រព្យ

ទោះបីមានមនុស្សច្រើននិយាយអំពីបច្ចេកវិទ្យា5G ការពិតមានមនុស្សតិចនាក់ណាស់ដែលយល់ច្បាស់អំពីប្រយោជន៍របស់បច្ចេកវិទ្យានេះ។


ក្នុងពេលដំបូងៗ គេមើលមិនឃើញ5Gផ្លាស់ប្តូរអ្វីច្រើនលើជីវភាពរស់នៅរបស់មនុស្សទេ ប៉ុន្តែការផ្លាស់ប្តូរពិតប្រាកដនឹងមានល្បឿនកាន់តែខ្លាំងហើយរីកកាន់តែធំនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានេះទទួលបានការប្រើប្រាស់កាន់តែទូលំទូលាយ។

នៅប្រទេសចិន និងប្រទេសអាស៊ានជាច្រើនទៀត បច្ចេកវិទ្យា5Gមានតែនៅក្នុងកន្លែងដែលមានភាពសម្បូរបែបស្រាប់ហើយតែប៉ុណ្ណោះ។

គេរំពឹងថាសហរដ្ឋអាមេរិកនិងចិននឹងវិនិយោគទឹកប្រាក់ប្រហែល២៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗលើបច្ចេកវិទ្យាបែបនេះនៅក្នុងរយៈពេលមួយទសវត្សខាងមុខ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលក្នុងប្រទេសផ្សេងទៀតក៏ដឹងដែរថា បើមិនព្រមទទួលយកបច្ចេកវិទ្យានេះទេ គេនឹងរត់តាមមិនទាន់បដិវត្តន៍សេដ្ឋកិច្ចនៅពេលខាងមុខទេ។


ក្នុងពេលជាមួយគ្នានេះដែរ បច្ចេកវិទ្យា5Gក៏នឹងជួយបង្កើនតម្លៃអចលនទ្រព្យកាន់តែខ្ពស់ដែរ គឺធ្វើឱ្យមនុស្សមិនសូវចង់បាននិងរស់នៅក្នុងកន្លែងផ្សេងទៀតដែលមិនមានបច្ចេកវិទ្យានេះ។

ទស្សនាវដ្តី The Economist របស់ប្រទេសអង់គ្លេសព្យាករថានៅត្រឹមឆ្នាំ២០២៥ បច្ចេកវិទ្យា5Gនឹងមានចំណែក១២ភាគរយនៃបណ្តាញទំនាក់ទំនងគ្មានខ្សែ។ បច្ចេកវិទ្យានេះក៏មានល្បឿនលឿនដែលអ្នកប្រើប្រាស់អាចទាញយកវីដេអូធំៗបានក្នុងពេលត្រឹមតែពីរបីវិនាទី។

នៅក្នុងពិភព5G ទូរទឹកកក ម៉ាស៊ីនចម្អិនអាហារ កាម៉េរាសុវត្ថិភាព និងប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀតសុទ្ធតែមានតម្លៃថោក មានប្រសិទ្ធភាពខ្ពស់ និងមានសេវាកម្មកាន់តែច្រើននិងងាយស្រួល។

ប្រែសម្រួល៖ វេហា

មតិយោបល់