សិល្បៈក្រៅស្រុក | August 31, 2020 | 329

BTS ឈ្នះពានរង្វាន់រហូតដល់ទៅ៤ នៅកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards ២០២០ និងសម្តែងបទ Dynamite ផ្ទាល់ជាលើកដំបូង

ក្រុមចម្រៀងបុរស BTS បានឈ្នះពានចំនួន៤ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards ២០២០ មានដូចជា Best Group, Best K-pop, Best Pop និង Best Choreography ដែលនេះជាឆ្នាំទី២របស់ពួកគេដែលបានឈ្នះពាន Best Group និង Best K-pop។ 

 

ខណៈអ្នកឈរឈ្មោះសម្រាប់ពាន Best Group មានដូចជា Monsta X, BLACKPINK, 5 Seconds of Summer, Chloe x Halle, CNCO, Little Mix, Now United, The 1975 និង Twenty One Pilots។ 

BTS ក៏បានឈ្នះពាន Best K-pop ទៅលើបទចម្រៀង “On.”  ដោយមានក្រុមជាច្រើនបានឈរឈ្មោះ ដូចជា EXO បទ “Obsession”; (G)I-DLE បទ “Oh My God”; Monsta X បទ “Someone’s Someone”; Red Velvet បទ “Psycho” និង TXT, “9 and Three Quarters (Run Away)។” 

 

BTS ក៏បានឈ្នះពាន Best Pop លើបទចម្រៀង “On” យកឈ្នះលើ Halsey, Jonas Brothers, Justin Bieber ft. Quavo, Lady Gaga និង Ariana Grande បទ “Rain On Me” និង Taylor Swift បទ “Lover”។

ជាចុងក្រោយក្រុមចម្រៀងនេះក៏បានឈ្នះពាន Best Choreography ដែលមានអ្នកឈរឈ្មោះ CNCO DaBaby DaBaby Lady Gaga និង Normani។

 

លើសពីនេះទៀត BTS បានសម្តែងបទចំរៀងល្បីចុងក្រោយរបស់ពួកគេដែលមានឈ្មោះថា“ Dynamite” ដែលជាវីដេអូចម្រៀងដែលត្រូវបានគេមើលច្រើនជាងគេបំផុតក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃការចាក់ផ្សាយជាលើកដំបូងនៅ MTV VMAs ឆ្នាំនេះ៕    

អត្ថបទ ៖ រីដា

មតិយោបល់