សិល្បៈក្រៅស្រុក | August 29, 2020 | 358

តួអង្គវីរៈបុរស Black Panther បានស្លាប់ក្នុងអាយុ៤២ឆ្នាំ ក្រោយមានជំងឺមហារីកពោះវៀនធំអស់រយៈពេល៤ឆ្នាំ

តារាសម្តែងលោក Chadwick Boseman  ដែលដើរតួជាស្តេច T'Challa វីរៈបុរស Black Panther បានស្លាប់ក្នុងអាយុ៤២ឆ្នាំ នៅយប់ថ្ងៃសុក្រ បន្ទាប់ពីប្រយុទ្ធជាមួយនឹងជំងឺមហារីកពោះវៀនធំអស់រយៈពេល៤ឆ្នាំ។

 

យោងតាមសារព័ត៌មាន The Associated Press បានអោយដឹងថាលោក Boseman បានស្លាប់នៅក្នុងផ្ទះស្ថិតនៅក្រុង Los Angeles ដោយមានប្រពន្ធនិងក្រុមគ្រួសារនៅក្បែរគាត់។ ក្រុមគ្រួសាររបស់គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Boseman ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកពោះវៀនធំកាលពី២០១៦៕     

 

អត្ថបទ ៖ រីដា

មតិយោបល់