សិល្បៈក្រៅស្រុក | August 27, 2020 | 315

តារាចម្រៀងអាមេរិក Katy Perry និងគូដណ្តឹង ស្វាគមន៍សមាជិកដំបូងជាកូនស្រី

Katy Perry និងលោក Orlando Bloom ទើបតែទទួលស្វាគមន៍សមាជិកដំបូងជាកូនស្រី ដែលអ្នកទាំង២ បានដាក់ឈ្មោះថា Daisy Dove Bloom។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Billboard ចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

 

ជាមួយគ្នានេះផងដែលដំណឹងដ៏ល្អនេះ UNICEF ក៏បានបង្ហោះសារនៅលើ Twitter អបអរសាទរ ខណៈដែល Katy Perry ក៏បានធ្វើការជាមួយ UNICEF ដើម្បីរៃអង្គាសប្រាក់ដើម្បីលើកកំពស់គុណភាពសុខភាពដល់ស្ត្រីមានផ្ទៃពោះនៅជុំវិញពិភពលោក។

នៅខែកុម្ភៈ ឆ្នាំ២០៩ Perry និង Bloom បានភ្ជាប់ពាក្យជាមួយគ្នា ហើយមួយឆ្នាំក្រោយមក ម្ចាស់បទ Roar នេះក៏បានប្រកាសពីការពរពោះនាងនៅក្នុងបទចម្រៀងដែលមានចំណងជើង Never Worn White។

 

គួររំលឹកថា Perry និង Bloom បានចាប់ផ្តើមមានទំនាក់ទំនងស្នេហានៅក្នុងខែមិថុនា ឆ្នាំ២០១៦ ហើយនៅក្នុងឆ្នាំ២០១៧ ពួកគេក៏បានបែកគ្នា និងត្រូវគ្នាវិញនៅចុងឆ្នាំដដែរ៕     

អត្ថបទ ៖ រីដា

 

មតិយោបល់