សិល្បៈក្រៅស្រុក | August 26, 2020 | 388

គូស្នេហ៍ជាតារាសម្តែងថៃប្រុសស្រីល្បីៗជាច្រើនគូ ដែលបែកបាក់គ្នានៅក្នុងឆ្នាំ២០២០

 

តារាសម្តែងថៃជាច្រើនដួងនៅឆ្នាំនេះ បានធ្វើឱ្យអ្នកគាំទ្រសោកស្ដាយនិងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពួកគេបានបែកបាក់ចំណងស្នេហ៍ដែលធ្លាប់ស្រឡាញ់គ្នាយូរណាស់មកហើយ។ ក្នុងថ្ងៃនេះក៏បង្ហាញនូវគូស្នេហ៍ជាតារាសម្តែងល្បីប្រចាំប្រទេសថៃដែលបានបែកគ្នានៅក្នុងឆ្នាំ២០២០នេះ។

 

តារាសម្តែងលោក Bank Thiti និងកញ្ញា Bee 

 

នៅដើមឆ្នាំ២០២០ លោក Bank Thiti បានទម្លាយថាចំណងស្នេហ៍រវាងលោក និង Beeជា គូស្នេហ៍ដែលមិនមែនជាតារាដូចគ្នា បានចែកផ្លូវគ្នាដើរហើយ។

 

លោក Ton Arch និងកញ្ញា Taew Natapohn

 

 

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ Taew Natapohn បានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថានាងបានបែកបាក់ជាមួយមិត្តប្រុសឈ្មោះ Ton Arch បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ១៤ឆ្នាំ។

 

លោក Alek Teeradetch និង Toey Jarinporn  

នៅខែមិថុនា ឆ្នាំ២០២០ លោក Alek Teeradetch បានសារភាពថាលោកបានចែកផ្លូវជាមួយ Toey Jarinporn បន្ទាប់ពីបានស្រលាញ់គ្នាអស់រយៈពេល ៣ឆ្នាំ។

 

លោក Napat Injaiuea និងកញ្ញា Marie Broenner  

តារាសម្តែងកញ្ញា Marie Broenner បានប្រកាសនៅលើបណ្តាញសង្គម Instagram របស់នាងថាបានចែកផ្លូវគ្នាជាមួយនឹងលោក Napat Injaiuea បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំ។

 

លោក Toyy Pathompong និងកញ្ញា Mook Worranit  

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ តារាសម្តែងរូបស្រស់កញ្ញា Mook Worranit បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថានាងបានបែកបាក់ជាមួយលោក Toyy Pathompong បន្ទាប់ពីពួកគេបានទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំ៕

អត្ថបទ ៖ រីដា

មតិយោបល់