សិល្បៈក្រៅស្រុក | August 26, 2020 | 751

វីដេអូចម្រៀងថ្មីរបស់ BTS មានការទស្សនានៅលើយូធ្យូបរហូតដល់ទៅ២០០លានដង ត្រឹមតែរយៈពេល៤ថ្ងៃ

 

បទចម្រៀងជាភាសាអង់គ្លេសថ្មីរបស់ BTS ដែលមានចំណងជើង “Dynamite” ទទួលបានការទស្សនារហូតដល់ទៅ២០០លានដង នៅលើយូធូប បន្ទាប់ពីបានបញ្ចេញ MV កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ពោលគឺត្រឹមតែរយៈពេល៤ថ្ងៃ និង១២ម៉ោង។

 

ដូច្នេះចំនួននៃការទស្សនាដ៏ច្រើននេះបានបំបែកកំណត់ត្រាបទចាស់របស់BTS ដែលមានចំណងជើង Boy With Luv ដែលចំណាយពេល១១ថ្ងៃ ១៩ម៉ោងនិង៤២នាទី ដើម្បីទទួលបាននូវចំនួនអ្នកទស្សនាចំនួន២០០លានដង។

 

 

បទ Dynamite មិនត្រឹមតែបំបែកកំណត់ត្រាបទចាស់ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតកំណត់ត្រាពិភពលោក ដែលទទួកចំនួន ២០០ លានដងក្នុងរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្រវីដេអូយូធ្យូប ខណៈវីដេអូចម្រៀងនេះទទួលបានការទស្សនារហូតដល់ទៅ១០១.១លានដង ក្នុងត្រឹមតែរយៈពេល២៤ម៉ោង៕    

 

 

អត្ថបទ  ៖ រីដា

មតិយោបល់