សិល្បៈក្រៅស្រុក | August 25, 2020 | 782

តួឯកប្រុសស្រីដែលសម្តែងក្នុងរឿងភាគ So Wayree របស់ប៉ុស្តិ៍លេខ៧ថៃ ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស

 

លោក Kem Hussawee និងកញ្ញា Mookda Narinrak ដែលជាតួឯកប្រុសស្រីសម្តែងក្នុងរឿងភាគ So Wayree របស់ប៉ុស្តិ៍លេខ៧ថៃ កំពុងតែទទួលបាននូវកំណើននៃការគាំទ្រពីសំណាក់សាធារណជនថៃ។ 

 

ដោយគិតត្រឹមខែសីហា ឆ្នាំ២០២០ លោក Kem Hussawee ទទួលបានការចុចតាមដាននៅលើអ៊ីនស្តាក្រាមរហូតដល់ទៅ ៥១.៨៨២នាក់ ដែលជាសរុបធ្វើឱ្យគណនីអ៊ីនស្តាក្រាមលោកកើនដល់ ២៣៨,៨៧៧ followers។ ចំណែកកញ្ញា Mookda Narinrak ទទួលបានការចុចតាមដាននៅលើអ៊ីនស្តាក្រាមរហូតដល់ទៅ ៤៧,៩៥២នាក់ ដែលជាសរុបធ្វើឱ្យគណនីអ៊ីនស្តាក្រាមកញ្ញាទទួលបានចំនួន ៨៣៧,៣៨៣ followers។

 

 

សូមរំលឹកផងដែរថា Kem និង Mookda បច្ចុប្បន្នបានសម្តែងជាតួឯកក្នុងរឿងភាគថ្មីដែលមានចំណងជើង So Wayree និងកំពុងចាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៧។ រឿងភាគទូរទស្សន៍ថ្មីនេះទទួលបាននូវភាពវិជ្ជមាន ដោយមានការកោតសរសើរទស្សនិកជនដោយសារតែការសម្តែងនិងភាពស៊ីចង្វាក់របស់ពួកគេ ហើយសាច់រឿងក៏គួរឱ្យចាប់អារម្មណ៍ផងដែរ៕        

 

អត្ថបទ ៖​ រីដា

 

មតិយោបល់