សិល្បៈក្រៅស្រុក | August 20, 2020 | 393

តារាសម្តែងក្នុងរឿង Strong Woman Do Bong Soon តេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩

 

តារាសម្តែងលោក Kim Won Hae ដែលគេស្គាល់ថាជាតារាសម្តែងក្នុងរឿងភាគល្បី « Strong Woman Do Bong Soon» បានតេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩។ ដោយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ តារាសម្តែងរូបនេះបានប្រកាសជាសាធារណៈថាលោកបានតេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩ និងបានដាក់ខ្លួនដាច់ដោយឡែកផងដែរ។

 

ផលិតកម្ម Double SG Company ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាតារាសម្តែង Kim Won Hae កំពុងនៅដាច់ដោយឡែក មុនពេលគាត់អាចត្រូវបានផ្ទេរទៅមន្ទីរពេទ្យ។

 

 

តារាសម្តែង Kim Won Hae បានសម្តែងក្នុងរឿងភាគថ្មីចំណងជើង Jjambbong ដែលតួអង្គសម្តែង២រូបត្រូវបានគេធ្វើតេស្តឃើញមានវីរុស។ បន្ទាប់ពីបានរកឃើញថាមានវីរុសតារាសម្តែងរូបនេះក៏បានលុបចោលកាលវិភាគការងារទាំងអស់របស់លោក ខណៈអ្នកចាត់ការលោកបានតេស្តតែលទ្ធផលអវិជ្ជមាន។

 

Kim Won Hae បានប៉ះពាល់ជាមួយនឹង Seo Sung Jong ដែលជាតារាសម្តែងកូរ៉េដំបូងគេដែលតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ដូច្នេះតារាសម្តែង៣រូបមាន Kim Won Hae, Seo Sung Jong និង Heo Dong Won ដែលជាតួអង្គនៅក្នុងរឿង Jjambbong សុទ្ធតែវិជ្ជមានកូវីដ-១៩ ដូច្នេះទីតាំងថត និងរឿងភាគត្រូវតែលុបចោល និងក្រុមការងារទាំងអស់ត្រូវដាក់នៅដាច់ដោយឡែក ដើម្បីតេស្តរកមើលមេរោគ៕

 

អត្ថបទ ៖ រីដា

    

 

មតិយោបល់