សិល្បៈក្រៅស្រុក | August 20, 2020 | 364

BLACKPINK ក្លាយជាក្រុមចម្រៀងផ្នែកនារីដែលទទួលបានការ subscribed លើ YouTube ច្រើនជាងគេ

 

យោងតាមការរាយការណ៍ផ្លូវការពីផលិតកម្ម YG បានឱ្យដឹងថា ឆានែលយូធូប របស់ BLACKPINK ទទួលបាន subscribed រហូតដល់ទៅ ៤៤លាន subscribers។

 

ជាមួយគ្នានេះផងដែល BLACKPINK បានវ៉ាដាច់ Ariana Granda ក្លាយជាសិល្បករ pop នារីដែលទទួលបានការគាំទ្រច្រើនជាងគេនៅលើយូធូប ដោយ BLACKPINK ឈរចំណាត់ថ្នាក់លេខ៤ ដែលជាសិល្បករប៉ុបដែលទទួលបានការគាំទ្រច្រើនជាងគេបំផុតលើ YouTube ដែលនៅពីក្រោយតារាលេចធ្លោដូចជា Justin Bieber, DJ Marshmello និង Ed Sheeran។

 

គួរបញ្ជាក់ថាឆានែលយូធូប របស់ BLACKPINK ទទួលបាន subscribedចំនួន ១០ម៉ឺន subscribers ជារៀងរាល់ថ្ងៃចាប់តាំងពីពួកគេបានបញ្ចេញចម្រៀង How You Like That។ ជាមួយគ្នានេះដែរក្រុម BLACKPINK នឹងចេញបទចម្រៀងថ្មីជាមួយតារាចម្រៀងប៉ុប Selena Gomez នៅថ្ងៃទី២៨ ខែសីហាខាងមុខនេះ៕    

 

អត្ថបទ ៖ រីដា

 

មតិយោបល់