សិល្បៈក្រៅស្រុក | August 15, 2020 | 462

Mnet រំសាយកាលវិភាគនៃកម្មវិធីប្រលង I-LAND ក្រោយក្រុមការងារបោសសម្អាតម្នាក់បានឆ្លងវីរុសកូវីដ-១៩

 

បុគ្គលិកម្នាក់ដែលជាក្រុមការងារ បោសសម្អាតនៅក្នុងកម្មវិធីប្រឡង I-LAND ត្រូវបានគេរកឃើញថាមានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។យោងតាមរបាយការណ៍ផ្តាច់មុខមួយពី Dispatch កាលពីថ្ងៃទី១៤ ខែសីហា បុគ្គលិកបោសសម្អាតម្នាក់ ស្ថិតនៅកន្លែងថតកម្មវិធី I-LAND ដើម្បីធ្វើការបោសសម្អាត នៅពេលនោះបុគ្គលិករូបនោះក៏បានពាក់ម៉ាស់ដែរ។

 

 

ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តវិជ្ជមាន Mnet បានសំរេចចិត្តលុបចោលរាល់កាលវិភាគដែលទាក់ទងនឹងការចាក់ផ្សាយរបស់ I-LAND នឹងពិភាក្សាតាមក្រោយសម្រាប់កាលវិភាគថ្មី។ បេក្ខភាពទាំង១២នាក់ (TOP12) និងបុគ្គលិកត្រូវបានធ្វើតេស្តរកមើលមេរោគ កាលវិភាគទាំងអស់សម្រាប់សមាជិកក្រុមសម្តែងត្រូវបានលុបចោលហើយបច្ចុប្បន្នពួកគេកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត៕

 

អត្ថបទ ៖ រីដា

មតិយោបល់