សិល្បៈក្រៅស្រុក | August 12, 2020 | 380

ផ្លូវការ!! BLACKPINK នឹងបញ្ចេញបទចម្រៀងថ្មីជាមួយនឹង Selena Gomez ជាលើកដំបូង

 

ក្រុមតារាចម្រៀងកូរ៉េ BLACKPINK បានប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា តារាចម្រៀងល្បីអាមេរិក Selena Gomez នឹងចូលរួមច្រៀងក្នុងបទចម្រៀងថ្មី ដែលជា Pre Release single ទី២ របស់ BLACKPINK ដែលនឹងចេញនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

 

តាមអ្វីដែលអ្នកបានឃើញនៅលើផុសស្ទ័រចុងក្រោយរបស់ BLACKPINK នៅខាងក្រោមបានបង្ហាញឈ្មោះ Selena Gomez ប៉ុន្តែមិនទាន់បានបញ្ចេញនូវចំណងជើងបទចម្រៀងនៅឡើយ។ មានអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោកបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការសហការដែលនឹកស្មានមិនដល់នេះ៕

 

អត្ថបទ ៖ រីដា

មតិយោបល់