សិល្បៈក្រៅស្រុក | August 10, 2020 | 435

Song Joong Ki និង Taecyeon សមាជិកក្រុមចម្រៀង2pm នឹងសម្តែងរួមគ្នានៅក្នុងរឿងភាគទូរទស្សន៍ថ្មី

 

រឿងភាគទូរទស្សន៍របស់ TvN ដែលមានចំណងជើង Vincenzo នឹងមានការចូលរួមសម្តែងដោយលោក Song Joong Ki ដែលដើរតួជាមេធាវី និង Taecyeon នឹងត្រូវដើរតួជាអ្នកហាត់ការសង្ហានិងឆ្លាតវៃនៅក្រុមហ៊ុនដែលមានបទពិសោធរស់នៅបរទេស ចំណែកតួឯកស្រីបានទៅលើកញ្ញា Jeon Yeo Bin ដែលដើរតួចជាមេធាវីកូរ៉េ។

 

រឿងភាគ Vincenzo ជាប្រភេទរឿងបែបកំប្លែង ប៉ុន្តែបង្កប់ទៅដោយអត្ថន័យ ដែលជនអាក្រក់ត្រូវបានដាក់ទោសតាមរបៀបអាក្រក់ដូចគ្នា ដែលធ្វើឱ្យសាច់រឿងមានភាពយូនីក ប្រកបដោយការច្នៃប្រឌិត ធ្វើឱ្យអ្នកទស្សនាទន្ទឹងរង់ចាំមិនបាន។

 

 

យោងតាមការចុះផ្សាយរបស់ Ilgan Sports បានឱ្យដឹងថា តួអង្គប្រុសស្រី បានជួបជុំគ្នាអានសាច់រឿងជាមួយគ្នាកាលពីម្សិលមិញនេះ ខណៈរឿងភាគនឹងត្រូវបញ្ជាំងនៅពាក់កណ្តាលឆ្នាំ២០២១៕     

 

អត្ថបទ ៖ រីដា

មតិយោបល់