សិល្បៈក្រៅស្រុក | August 07, 2020 | 366

មិនធម្មតា! អាល់ប៊ុម Map Of The Soul: 7 របស់ BTS បានបំបែកកំណត់ត្រា Guinness World Records ជាប់ជាអាល់ប៊ុមលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េ

 

កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ Guinness World Records បានប្រកាសថា អាល់ប៊ុម Map Of The Soul: 7 របស់ BTS ជាប់ជាអាល់ប៊ុមលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រចម្រៀងកូរ៉េ ដោយបានវ៉ាដាច់អាល់ប៊ុមឆ្នាំ២០១៩ របស់ពួកគេគឺ Map of the Soul: Persona ដែលទទួលបានតំណែងកាលពីឆ្នាំមុន។

 

Map of the Soul: 7 ជាអាល់ប៊ុមទី៤របស់ បានចេញកាលពីខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានរាយការណ៍ថាលក់ដាច់ប្រមាណជា ៤.២៦៥.៦១៧ បន្ទះកូពី នៅខែមិថុនា ឆ្នាំ២០២០ ដែលនាំឱ្យ BTS ក្លាយជាក្រុមចម្រៀងលក់អាល់ប៊ុមច្រើនជាងគេបំផុតនៅកូរ៉េ។

 

 

មិនត្រឹមតែជាប់ក្នុងតារាងចំណាត់ថ្នាក់នៅប្រទេសកូរ៉េទេ អាល់ប៊ុម Map Of The Soul: 7 ក៏បានឈានដល់ចំណាត់ថ្នាក់លេខ១ នៅលើតារាងអាល់ប៊ុមនៅក្នុងទីផ្សារតន្ត្រីធំៗ ទាំង៥ នៅលើពិភពលោកផងដែរ គឺសហរដ្ឋអាមេរិក ជប៉ុន អាឡឺម៉ង់ អង់គ្លេស និងបារាំង ដែលនាំឱ្យ BTS ជាក្រុមអាស៊ីដំបូងគេដែលទទួលបានជោគជ័យនេះ៕      

 

អត្ថបទ ៖ រីដា

មតិយោបល់