សិល្បៈក្រៅស្រុក | August 07, 2020 | 399

រឿងភាគថ្មីរបស់ Bella ranee និង Kongthap ចំណងជើង Dare to Love ថតបាន៦០%ហើយ

 

កញ្ញា Bella ranee និង លោក Kongthap Peak បានចាប់ដៃគូគ្នាសម្តែងជាតួឯកក្នុងរឿងភាគថ្មីមានចំណងជើងថា «dare to love» ដោយនេះជាការសម្តែងរួមគ្នាជាលើកដំបូង។ 

 

យោងតាមប្រភពបានឱ្យដឹងថារឿងភាគទូរទស្សន៍ថ្មីនេះបានថតអស់៦០%ហើយ មានអ្នកគាំទ្រជាច្រើនសង្កេតឃើញថាតារាសម្តែងមួយគូនេះពិតជាមានការសម្តែងល្អនិងស៊ីមេទ្រីគ្នាទោះបីជាមានគម្លាតអាយុខុសគ្នាច្រើនក៏ដោយ ដោយ Bella មានអាយុ៣០ឆ្នាំ ខណៈ Kongthap មានអាយុ១៩ឆ្នាំ។

 

 

គួររំលឹកថារឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៣បានជ្រើសតារាសម្ដែងស្ថិតនៅលំដាប់ A គឺ Bella Ranee សម្ដែងជាតួឯកស្រីជាមួយតារាសម្ដែងវ័យក្មេង Kongthap Peak ដែលទើបបញ្ចប់ការប្រកួតនៅប្រទេសកូរ៉េ មកបន្តការងារនៅថៃវិញ៕     

 

អត្ថបទ ៖ រីដា

មតិយោបល់