សិល្បៈក្រៅស្រុក | August 05, 2020 | 375

មិនត្រឹមតែសម្តែងនោះទេ តារាថៃទាំង៤ដួងនេះ ធ្លាប់ជាគ្រូបង្រៀនទៀតផង

 

អ្នកតាមដានវិស័យសិល្បៈថៃ ច្បាស់ជាជ្រាបរួចមកហើយថាតារាសម្តែងថៃមិនត្រឹមតែស្រស់សង្ហា និងស្រស់សោភា មានទេពកោសល្យសម្តែងទេ ពួកគេក៏មានចំណេះដឹងជ្រៅជ្រះគួរឱ្យកោតសរសើរ។ ខាងក្រោមនេះជាបញ្ជីតារាថៃទាំង៤ដួងដែលធ្លាប់មាននាមជាគ្រូបង្រៀន៖

 

លោក Pope Thanawat  

Pope Thanawat បានបញ្ចប់បរិញ្ញាបត្រផ្នែកសិល្បៈនិងរចនាសិល្បៈ ប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថាតារាសម្តែងរូបនេះធ្លាប់ធ្វើជាគ្រូបង្រៀនសិល្បៈស្ម័គ្រចិត្ត។

 

លោក Smart Krissada  

នៅពេលដែលគាត់កំពុងសិក្សានៅឯក្រៅប្រទេស Smart Krissada គឺជាសាស្ត្រាចារ្យរូបវិទ្យា។

 

កញ្ញា Now Tisanart  

Now Tisanart បានសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈ ម្យ៉ាងទៀតនាងក៏ធ្លាប់ជាគ្រូបង្រៀនរាំម្នាក់ផងដែរ។

 

កញ្ញា Wawa Nichari 

 

Wawa Nichari ធ្លាប់ជាអត្តពលិកហែលទឹក តារាសម្តែងរូបនេះធ្លាប់ជាគ្រូហែលទឹកប្រមាណជារយៈពេល ៣ឆ្នាំ៕

អត្ថបទ ៖ រិដា

មតិយោបល់