បច្ចេកវិទ្យា | August 01, 2020 | 1,299

តារាសម្តែងថៃស្រីល្បីៗដែលមានសមត្ថភាពវិវត្តន៍ខ្លួនក្លាយជាអ្នកផលិតរឿងភាគទូរទស្សន៍

១. Anne Thongprasom 

Anne Thongprasom បានចាប់ផ្តើមអាជីពជាអ្នកផលិតរឿងភាគទូរទស្សន៍តាំងពីឆ្នាំ២០១២។ រឿងភាគទូរទស្សន៍ដំបូងដែលនាងបានផលិតគឺរឿង «Punya Chon Kon Krua» សម្តែងដោយ Mark Prin និង Kimmy Kimberley Anne Woltemas ។

 

២. Jooy Warattaya 

Jooy Warattaya កំពុងផលិតរឿងភាគទូរទស្សន៍ដំបូងបង្អស់ដែលមានចំណងជើង «You’re My Heartbeat» សម្តែងដោយ Dj Push និង Mai Davika ។ រឿងភាគទូរទស្សន៍ថ្មីនេះនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PPTV។

 

៣. Cheer Thikumporn 

Cheer Thikumporn នឹងផលិតរឿងភាគទូរទស្សន៍ដំបូងរបស់នាងដែលមានចំណងជើងថា «Krasue Lam Sing» សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ថៃ៨ ក្នុងនោះនាងនឹងសម្តែងជាតួឯកផងដែរ៕

 

៤.May Fuangarom 

May Fuangarom ធ្លាប់ជាអ្នកផលិតរឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ ៨ថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅឆ្នាំនេះនាងនឹងធ្វើការជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ជាលើកដំបូងជាមួយរឿងភាគថ្មីរបស់ទូរទស្សន៍រឿង «Plerng Payu»។ នៅក្នុងរឿងភាគទូរទស្សន៍នាពេលខាងមុខនេះ Great Warintorn និង Ice Preechaya នឹងដើរជាតួឯក។

 

៥. Ae Isariya 

Ae Isariya ធ្លាប់ជាអ្នកផលិតរឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ ៨ ថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

 

៦. Ning Panita 

នាងបានក្លាយជាអ្នកផលិតរឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃអស់រយៈពេលជាច្រើនឆ្នាំ។ ឆ្នាំនេះនាងផលិតរឿងភាគទូរទស្សន៍មួយរឿង So Wayree ដែលសម្តែងដោយ Kem Hussawee  និងMookda Narinrak។

 

៧. Aom Phiyada 

Aom Phiyada ធ្លាប់ជាអ្នកផលិតរឿងភាគរបស់ទូរទស្សន៍ ONE 31 អស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូវនាងក៏ផលិតរឿងភាគទូរទស្សន៍មួយសម្រាប់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ផងដែរ។ 

រឿងភាគទូរទស្សន៍ថ្មីមួយដែលនាងផលិតសម្រាប់ទូរទស្សន៍ថៃលេខ ៣ គឺរឿង Kaen Ruk Salub Chata សម្តែងដោយ Alek Teeradetch Namtarn Pichukkana។

 

៨.Donut Manatsanun 

Donut Manatsanun គឺជាអ្នកផលិតរឿងភាគរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។

៩.Noi Bussakorn 

Noi Bussakorn ជាភរិយារបស់ Ken Theeradeth និងជាអ្នកផលិតរឿងភាគរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។ បច្ចុប្បន្ននេះនាងកំពុងផលិតរឿងភាគថ្មីដែលមានចំណងជើង « Duang Tah Tee Sarm» សម្តែងដោយ James Ma និងMew Nittha។

 

អត្ថបទ ៖ រីដា

 

មតិយោបល់