សិល្បៈក្រៅស្រុក | June 30, 2020 | 1,083

តារា K-POP រូបនេះអាយុទើបតែ១៦ឆ្នាំ តែមានកម្ពស់ខ្ពស់និងរូបរាង body goal

Jang Won Young  សមាជិកក្រុមចម្រៀង IZ*ONE កាលពីពេលថ្មីៗនេះបានបង្ហោះរូបខ្ចូតៗជាច្រើនសន្លឹកបន្ទាប់ពីបានឈ្នះពានក្នុងកម្មវិធីចម្រៀងប្រចាំសប្តាហ៍ Inkigayo ជាការពិតក្រៅពីរូបសម្រស់ស្រស់ស្អាត អ្នកលេងបណ្តាញសង្គមបានលាន់មាត់កោតសរសើរដល់រូបរាងរបស់ Jang Won Young ដែលមានវ័យទើបតែ១៦ឆ្នាំប៉ុន្តែមានរាងស្អាតនិងខ្ពស់ស្រឡះ។

ជាមួយនឹងកម្ពស់ ១៧១ សង់ទីម៉ែត្រនិងរាងកាយពោរពេញដោយសុខភាពល្អធ្វើឱ្យមហាជនមិនអាចជឿថានាងមានអាយុ ១៦ ឆ្នាំនោះទេ។ មានមតិជាច្រើននៅលើអ៊ីនធើណែតបានលើកឡើងថា «ក្មេងហើយស្អាត ... ខ្ញុំច្រណែន» «ស្អាតណាស់ ..នាងចជាតុក្កតាអញ្ចឹង»។

គួររំលឹកថា Jang Won Young  កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤ ដោយនៅក្នុងក្រុមចម្រៀងនាងមានតួនាទីជាអ្នកចម្រៀង អ្នករាំ ជាកំពូលសម្រស់ និងមានអាយុក្មេងជាងគេនៅក្នុងក្រុម៕   4     

អត្ថបទ ៖ រីដា

 

មតិយោបល់