សិល្បៈក្នុងស្រុក | June 30, 2020 | 94

មើលមិនចង់ស្គាល់ ពេលឃើញសម្រស់ គង់ សុជាតិ កាលពី២៥ឆ្នាំមុន

ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់ អ្នកនាង គង់ សុជាតិ ពិធីការនីដ៏ល្បីល្បាញម្នាក់ក្នុងរង្វង់សិល្បៈកម្ពុជា។ អ្វីគួរឲ្យចាប់អារម្មណ៍ប្រិយមិត្ត អ្នកគាំទ្រភាគច្រើនឃើញរូបសម្រស់នាងតែពេលបច្ចុប្បន្ន និងប៉ុន្មានឆ្នាំកន្លងទៅប៉ុណ្ណោះ កម្រមាននរណាម្នាក់ឃើញសម្រស់នាងនៅវ័យជំទង់ឡើយ ទើបថ្មីៗនេះប៉ុណ្ណោះដែលនាងបើកបង្ហាញរូបសម្រស់កាល២៥ឆ្នាំមុនរបស់នាងឲ្យមហាជនបានឃើញ តាមរយៈអ៊ីនស្រា្តក្រាមរបស់នាង។

រូបភាពទាំងនោះបង្ហាញឲ្យឃើញរូបសម្រស់របស់អ្នកនាង គង់ សុជាតិ កាល២៥ឆ្នាំមុន កាលពេលនាងចូលសិល្បៈដំបូងឆ្នាំ១៩៩៥ ពេលនោះពិធីការនីដ៏ល្បីល្បាញនេះ ជាបេក្ខភាពប្រកួតបវរកញ្ញា។ 

តាមរយៈរូបភាពប៉ុន្មាននោះបង្ហាញឲ្យឃើញថា អ្នកនាង គង់ សុជាតិ នៅតែស្រស់ស្អាតទោះកន្លងទៅ២០ឆ្នាំហើយក្តី ហើយបើនិយាយពីទីផ្សារសិល្បៈរបស់នាងវិញនោះគឺនៅតែស្ថិតលើលំដាប់កំពូល ដោយបច្ចុប្បន្ននាងជាពិធីការនីម្នាក់ដ៏មានប្រជាប្រិយភាព ជានិច្ចកាលនាងតែងបញ្ចេញសមត្ថភាពថ្វីមាត់ដ៏ប៉ិប្រសប់តាមកម្មវិធីតូចធំជាច្រើន លើសពីនេះនាងជាតារាស្រីម្នាក់ដែលមានហាងឆេងខ្ពស់លើការថតផ្សព្វផ្សាយស្ពតពាណិជ្ជកម្មផងដែរ។

 

រូបភាព៖ អ៊ីនស្រ្តាក្រាម @kongsocheat

អត្ថបទ ៖ យ៉ាដា

មតិយោបល់