សិល្បៈក្នុងស្រុក | June 30, 2020 | 111

តារាសម្តែង Angela baby តុបតែងខ្លួនជាតួអង្គសៀវ ឡុងនី ក្នុងកម្មវិធីទូរទស្សន៍ ធ្វើឱ្យមហាជនលាន់មាត់កោតសរសើរ

កាលពីពេលថ្មីៗនេះតារាសម្តែងចិន Angela baby បានចូលរួមក្នុងកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍មួយ ក្នុងនោះសិល្បករសិល្បការិនីដែលចូលរួមតម្រូវឱ្យតុបតែងខ្លួនក្លាយទៅជាតួអង្គក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្របុរាណ ហើយ Angela baby ក៏បានតុបតែងខ្លួនជាតួអង្គ ស៊ីវ ឡុងនី។

ជាការពិត Angela baby ទោះបីជាមិនបានផាត់មុខខ្លាំងក៏រូបសម្រស់នាងនៅតែលេចធ្លោ។ តារាសម្តែងរូបនេះក៏ត្រូវបានគេសរសើរថាមានចង្កេះតូចស្អាតសាកសមនឹងដើរតួជា សៀវ ឡុងនី ទោះជាយ៉ាងណាក៏មានការលើកឡើងថាមុខមាត់របស់ Angela baby បែបប៉ែកអ៊ឺរ៉ុបមិនសាកសមនឹងតួអង្គបែបបុរាណឡើយ។

នៅក្នុងបណ្តាញសង្គមក្រោយពីឃើញរូបភាពដែល Angela baby តែងខ្លួនជាសៀវ ឡុងនី មានការបញ្ចេញមតិជាច្រើនទាំងកោរសរសើរនិងរិះគន់ ក្នុងនោះក៏មានការប្រៀបធៀបសម្រស់រវាងតារាសម្តែងដូចជា Michelle Chen និង Liu Yifei ដែលដើរតួជាតួអង្គ សៀវ ឡុង នី។

អស់រយៈពេលពីរឆ្នាំកន្លងមកនេះ Angelababy ត្រូវបានគេអញ្ជើញឱ្យចូលរួមជាបន្តបន្ទាប់នៅក្នុងកម្មវិធីកម្សាន្តទូរទស្សន៍។ តារាសម្តែងរូបនេះត្រូវបានគេវាយតម្លៃថាសាកសមនឹងចូលរួមក្នុងការកម្មវិធីទូរទស្សន៍ ម៉្យាងវិញទៀតកម្មវិធីទូរទស្សន៍ក៏ជាវិស័យដែលទទួលបានប្រាក់ខែខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយផ្នែកវិស័យខ្សែភាពយន្តរបស់ Angelababy បានប្រឈមមុខនឹងការលំបាកជាច្រើន។ តារាសម្តែងដែលបានចូលរួមសម្តែងរឿងជាច្រើនប៉ុន្តែទស្សនិកជនពិបាកប៉ាន់ស្មានចំពោះសមត្ថភាពសម្តែងរបស់នាង។ មានអ្នកជំនាញបាននិយាយថាដោយសារតែការសម្ដែងរបស់ Angelababy ពុំសូវល្អលេចធ្លោនោះនាងត្រូវបានផលិតករនិងអ្នកដឹកនាំជាច្រើនបដិសេធ៕        

អត្ថបទ ៖ រីដា

មតិយោបល់