អត្ថបទផ្សាយពាណិជ្ជកម្ម | June 29, 2020 | 110

ក្រោយកូវីដកន្លងផុតទៅ ក្រុមហ៊ុន Vietjet នឹងឈរជើងយ៉ាងរឹងមាំ ដោយសារក្រុមហ៊ុនបានសម្រេចជោគជ័យលើគោលដៅ ដឹកអ្នកដំណើរ១០០លាននាក់

ភ្នំពេញ, ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២0 - ក្រុមហ៊ុនម្ចាស់ភាគហ៊ុនរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ២០២០ របស់ខ្លួនដើម្បីពិនិត្យមើលសមិទ្ធិផលអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ហើយបានបោះឆ្នោតអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច និងពិភាក្សាអំពីផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០។  

ក្រុមប្រឹក្សាប្រតិបត្តិបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្ហាញកំណើនអាជីវកម្មដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយ នឹងសមិទ្ធិផលអាជីវកម្មវិជ្ជមានកាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjetរកប្រាក់ចំណូលបានចំនួនសរុប ៥០,៦០៣ ពាន់លានដុង (ប្រហែល ២,២ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញចំនួន ៤,៥៦៩ ពាន់លានដុង (ប្រហែល ២០០ លានដុល្លារអាមេរិក) មុនបង់ពន្ធ។ ប្រាក់ចំណូលពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសដែលបានធ្វើសវនកម្មរួចរបស់ក្រុមហ៊ុន Vietjet បានកើនឡើងដល់ចំនួន ៤១,២៥២ ពាន់លានដុង (ប្រហែល ១,៨ ពាន់លានដុល្លារអាមេរិក) មុនបង់ពន្ធ ពោលគឺកើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ២០១៨ ឯប្រាក់ចំណេញវិញមានចំនួន ៣,៨៦៩ ពាន់លានដុង (ប្រហែល ១៧០ លានដុល្លារអាមេរិក) មុនបង់ពន្ធ  កើនឡើង ២៧ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរថ្មីចំនួន ៣៤ ខ្សែ នាំឱ្យជើងហោះហើរសរុបមានចំនួន ១៣៩ ខ្សែ ក្នុងនោះ ៤៤ ខ្សែជាជើងហោះហើរក្នុងស្រុក និង៩៥ខ្សែជាជើងហោះហើរអន្តរជាតិ។ ជារួម ជើងហោះហើរទាំង១៣៩ខ្សែ បានដឹកអ្នកដំណើរជាង ២៥ លាននាក់ នាំឱ្យក្រុមហ៊ុនបានសម្រេចគោលដៅ “អ្នកដំណើរ ១០០ លាននាក់” របស់ខ្លួន។ ការនេះធ្វើឱ្យ Vietjet បង្កើតបានជាមូលដ្ឋានដ៏រឹងមាំដើម្បីក្រោកឈរឡើងវិញ ពីវិបត្ដិកូវីដ។ ក្រុមហ៊ុន Vietjet បានទទួលពានរង្វាន់ល្បីឈ្មោះជាច្រើនក្នុងឆ្នាំ ២០១៩ ហើយបានបន្តវិនិយោគទៅក្នុងវិទ្យាស្ថានអាកាសចរណ៍ ដែលឥឡូវនេះបានក្លាយជាស្ថាប័នជំនាញបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ឈានមុខគេមួយក្នុងតំបន់។ 

រាល់ជោគជ័យទាំងអស់ដែលសម្រេចបានក្នុងឆ្នាំ ២០១៩ បានជួយឲ្យក្រុមហ៊ុន Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដ៏សំខាន់មួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម ក៏ដូចជាការជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិ និងពិភពលោកផងដែរ។

ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាមទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ប៉ុន្តែនៅពេលដែលទីផ្សារអាកាសចរណ៍ក្នុងស្រុកបានចាប់ផ្តើមឡើងវិញ ក្រុមហ៊ុន Vietjet បានអនុវត្តយុទ្ធនាការមួយដែលមានឈ្មោះថា “ផ្ដើមការហោះហើរឡើងវិញ” (Returning to the Sky) និងបានបើកសម្ពោធផ្លូវហោះហើរថ្មីចំនួន ៨ ខ្សែ នាំឱ្យជើងហោះហើរក្នុងស្រុក កើនដល់ចំនួនសរុប ៥៣ ខ្សែ។ អាកាសចរណ៍ Thai Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់ដែលបើកប្រតិបត្តិការឡើងវិញផងដែរ នៅព្រលានយន្តហោះភូកេត (Phuket Airport) ដោយបានពង្រីកបណ្តាញហោះហើរក្នុងស្រុកថ្មីរបស់ខ្លួន ចំនួន ៥ ខ្សែ នៅក្នុងប្រទេសថៃ។

 

គេរំពឹងថាក្រុមហ៊ុន Vietjet នឹងបើកដំណើរការយន្តហោះចំនួន ៩០ គ្រឿង ជើងហោះហើរជាង ១១៨,០០០ ជើង និងសេវាដឹកអ្នកដំណើរជាង ២០ លាននាក់ នៅចុងឆ្នាំ ២០២០។ នេះបើផ្អែកលើហេតុផលជាក់ស្ដែងដែលថា រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តកម្មវិធី និងដំណោះស្រាយជាច្រើន ដើម្បីចូលរួមជួយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ តាមរយៈការបន្ធូរបន្ថយពន្ធនិងថ្លៃសេវា និងការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាប។

នៅឆ្នាំ ២០២០ ក្រុមហ៊ុន Vietjet នឹងផ្តោតការយកចិត្តទុកដាក់លើមធ្យោបាយកាត់បន្ថយចំណាយដែលមិនចាំបាច់ ក្នុងគោលដៅចង់ធ្វើឱ្យសេវាដឹកជញ្ជូនតាមអាកាស ដែលជាប្រភពចំណូលគោលរបស់ខ្លួន អាចស្រង់ដើមរួច នាត្រឹមដំណាច់ឆ្នាំ២០២០នេះ។ 

បន្ទាប់ពីបើកដំណើរការឡើងវិញនិងពង្រីកជើងហោះហើរក្នុងស្រុកបន្ថែម ក្រុមហ៊ុន Vietjet និងវិស័យអាកាសចរណ៍វៀតណាម បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិរបស់ខ្លួន ចាប់ពីខែកក្កដាខាងមុខនេះតទៅ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើការគ្រប់គ្រងការរីករាតត្បាតនៃកូវីដ ១៩ និងធានាឱ្យបាននូវសុខសុវត្ថិភាពរបស់អ្នកដំណើរ និងបុគ្គលិករបស់ខ្លួន។

អំពីក្រុមហ៊ុន Vietjet:

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់វៀតណាម ក្នុងការប្រតិបត្តក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយ ដែលផ្តល់ជូនតម្លៃសំបុត្របែបសន្សំសំចៃតាមតម្រូវការ និងសេវាកម្មយ៉ាងទូលំទូលាយដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន។ ក្រុមហ៊ុននេះ មិនត្រឹមតែផ្តល់ឲ្យនូវសេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជអេឡិចត្រូនិក (e-commerce) ធំជាងគេបំផុត ដើម្បីផ្តល់ជូននូវសេវាកម្ម និងផលិតផលផ្សេងៗជាច្រើនសម្រាប់អតិថិជន។ Vietjet គឺជាសមាជិក សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និងបានទទួលវិញ្ញាបនបត្រសវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពីសមាគមដដែលនេះ។ Vietjet ក៏បានជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍ដែលយកកម្រៃសេវាទាបដ៏ល្អបំផុតនៅអាស៊ីឆ្នាំ២០១៨ (Best Ultra Low-Cost Airline 2018) និងទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតសម្រាប់សុវត្ថិភាពជាមួយនឹងពិន្ទុផ្កាយ៧ ក្នុងឆ្នាំ២០១៨ ពីគេហទំព័រអង្កេតលើផលិតផល និងសុវត្ថិភាពរបស់ពិភពលោក AirlineRatings.com។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតផ្តាច់គេទាំង៥០របស់ពិភពលោក សម្រាប់ការប្រើហិវញ្ញវត្ថុដ៏មានផាសុខភាព និងប្រតិបត្តិការផ្សេងៗ ដោយអង្គភាពវិភាគលើក្រុមហ៊ុនអាកាសចរណ៍ Airfinance Journal ក្នុងឆ្នាំ២០១៨។ 

ក្រុមហ៊ុន Vietjet អាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រចាំថ្ងៃច្រើនជាង៤០០លើក ដោយដឹកអ្នកដំណើរច្រើនជាង៦៥លាននាក់ មកទល់ពេលនេះ ជាមួយនឹងផ្លូវហោះហើរចំនួន១០៦ ដែលគ្របដណ្តប់ក្នុងគោលដៅជាច្រើនទូទាំងវៀតណាម និងគោលដៅអន្តរជាតិនានា ដូចជាជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេសចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា។ 

 

ទំនាក់ទំនងផ្នែកព័ត៌មាន:

ក្រុមហ៊ុន QED

ប្រទេសកម្ពុជា  (ភាសាខ្មែរ)លោក ឆន ភារុណ

Email: phearun@qed.agency

Cell +855 10 296 617

ប្រទេសកម្ពុជា  (English) Mr. Julian Rake

Email: julian@qed.agency

Cell: +855 93 324 283

 ក្រុមហ៊ុន Vietjet Ms. Kieu Duong (Amy)

Email: kieuduong@vietjetair.com

Cell: +84 932 775 066

 

មតិយោបល់