សិល្បៈក្នុងស្រុក | June 29, 2020 | 216

ណាត់ បូរី រំភើបបិតមាត់មិនជិតក្រោយទទួលបានកូនស្រីដ៏ស្រស់ស្អាតជាចំណងដៃ!

តារាសម្ដែងលោក ណាត់ បូរី បានបង្ហាញងារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំង បន្ទាប់ពីភរិយារបស់ខ្លួនសម្រាលបានកូនស្រីដ៏ស្រស់ស្អាតកាលពីសប្ដាហ៍មុននេះ។

 ចំណងដៃកូនស្រីទី១នេះធ្វើឲ្យលោក ណាត់ បូរី ញញឹមបិទមាត់មិនជិតនោះទេគ្រប់ពេលតារាសម្ដែងរូបនេះតែងតែនៅក្បែរមើលថែថ្នាក់ថ្នមកូនស្រី មិនឲ្យអ្នកនាង និរ័ត្ន ដែលជាភរិយាទាស់ចិត្តឡើយ ពោលគឺបន្ទាប់ពីលោក មានឈ្មោះជាឪពុក។

 

លោក ណាត់ បូរី បានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា៖" ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត ព្រះនាងតូចរបស់ប៉ាកូនស្រីឈ្មោះ ណាត់ វណ្ណៈមុនីនា ហៅ នា ( Nea ) កូនស្រីកើតថ្ងៃ អាទិត្យ ទី២១ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៨ និង៤នាទី យប់ ទម្ងន់ជិត៤គីឡូអរគុណអ៊ំ ពូមីង ពុកម៉ែ បងប្អូនសម្រាប់ការព្រួយបារម្ភ និងការជូនពរ ពេលនេះ mommy និង baby មានសុវត្ថិភាព និងមានសុខភាពល្អហើយ"។

 ក្រោយពីឃើញលោក ណាត់ បូរី បង្ហោះរូបភាពកូនស្រីជាទីស្រឡាញ់អមជាមួយពាក្យពេចន៍ដ៏មានអត្ថន័យខាងលើរួចមក បានធ្វើឲ្យមិត្តភ័ក្ដិទាំងក្នុង និងក្រៅសិល្បៈបានចូលរួមអបអរសាទរដល់រូបលោក និងភរិយាផងដែរ៕

អត្ថបទ ៖ អាដាម

មតិយោបល់