សិល្បៈក្រៅស្រុក | June 27, 2020 | 128

BLACKPINK បំបែកកំណត់ត្រាថ្មី ត្រឹមតែ១ថ្ងៃ បទ«How You Like That» ទទួលចំនួនទស្សនាច្រើនលើសលប់នៅលើយូធូប

បទចម្រៀងថ្មីរបស់ BLACKPINK ដែលមានចំណងជើង How You Like Thatទទួលបានចំនួនអ្នកទស្សនាគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេល ២៤ម៉ោងដំបូងចាប់តាំងពីការចេញផ្សាយ។

ក្រុមចម្រៀងនារីកូរ៉េខាងត្បូងនេះបានបញ្ចេញ MV បទចម្រៀងថ្មី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ហើយក្នុងរយៈពេល២៤ម៉ោងពួកគេទទួលបានការចូលទស្សនានៅលើយូធូបរហូតដល់ទៅ ៨២,៤ លានដង ក្នុងនោះផងដែលបទ How You Like That បានបង្កើតកំណត់ត្រាថ្មីមួយដោយមានអ្នករង់ចាំទស្សនាសរុប ១,៦៥ លាននាក់នៅលើ premiere ដំបូង។

បច្ចុប្បន្នក្រុមដែលកាន់កំណត់ត្រាមានអ្នកមើលថ្ងៃដំបូងខ្ពស់បំផុត គឺបទ Boy With Luv របស់ ក្រុម BTS យោងតាមការរាប់ផ្លូវការរបស់យូធូបវីដេអូចម្រៀងមានការទស្សនាថ្ងៃដំបូងចំនួន ៧៤,៦ លានដង។ YouTube នឹងប្រកាសពីចំនួនទស្សនានាថ្ងៃដំបូងនៃបទចម្រៀង How You Like That របស់ BLACKPINK នាពេលខាងមុខ៕

 

  អត្ថបទ ៖ រីដា

 

 

មតិយោបល់