សិល្បៈក្រៅស្រុក | June 27, 2020 | 132

រូបសម្រស់បេក្ខភាពប្រលងបវកញ្ញាហុងកុងឆ្នាំ២០២០ បានធ្វើឱ្យមហាជនខកចិត្ត

យោងតាមការចុះផ្សាយរបស់ IFeng បានរាយការណ៍ថាការប្រកួតសម្រស់បវរកញ្ញាហុងកុង២០២០ (Miss Hong Kong 2020) បានចាប់ផ្តើមជាផ្លូវការហើយ ប៉ុន្តែដោយសារផលប៉ះពាល់នៃការរីករាលដាលវីរុសកូវីដ-១៩ ឆ្នាំនេះការប្រលងតម្រូវឱ្យមានការបង្ហាញខ្លួនរបស់បេក្ខភាពតាមរយៈប្រព័ន្ធអ៊ីនធឺណេតវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះសម្រស់ពិតរបស់បេក្ខភាពដែលបានចូលរួមប្រកួតត្រូវបានចែករំលែកដែលធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។

នៅក្នុងការផ្សាយផ្ទាល់បេក្ខភាពជាច្រើនបានបង្ហាញពីមុខមាត់និងរូបរាងរបស់ពួកគេដែលមិនស័ក្តិសមនឹងការប្រកួតប្រជែងសម្រស់ ហើយក៏មានបេក្ខភាពខ្លះមានមុខមាត់ខុសប្លែកពីរូបថតដែលបានផ្ញើទៅអ្នករៀបចំកម្មវិធីប្រកួត ទោះបីជាបេក្ខភាពខ្លះមិនបានកែរូបថត ប៉ុន្តែរូបសម្រស់ពួកគេត្រូវបានមហាជនរិះគន់ថាមិនមានស្តង់ដាបែបបវកញ្ញាឡើង។

សូម្បីតែពិធីករក៏បានសម្តែងការភ្ញាក់ផ្អើលនិងតែងតែសួរទៅបេក្ខភាពថា «តើអ្នកនិងនារីនៅក្នុងរូបថតនោះជាមនុស្សដូចគ្នាទេមើលទៅខុសគ្នាខ្លាំងណាស់»។ ក្នុងនោះផងដែរនៅលើបណ្តាញសង្គមវិញមានមនុស្សជាច្រើនបានបញ្ចេញមតិថា ជាច្រើនឆ្នាំមកការប្រកួតប្រជែងសម្រស់បវកញ្ញាហុងកុង មិនមានអ្នកណាពិតជាម្ចាស់សម្រស់គួរឱ្យចាប់អារម្មណ៍ ហើយពួកគេក៏នៅតែចង់ដឹងថាឆ្នាំនេះនរណាជាអ្នកគ្រងមកុដបវកញ្ញាហុងកុងឆ្នាំ២០២០៕

 

 

   អត្ថបទ ៖ រីដា

 

 

 

មតិយោបល់