សិល្បៈក្រៅស្រុក | June 27, 2020 | 115

អ្នកគាំទ្ររំពឹងទុកថា James Jirayu និង Kimmy Kimberley នឹងជួបគ្នាម្តងទៀតក្នុងរឿងភាគទូរទស្សន៍ថ្មី

លោក James Jirayu និងកញ្ញា Kimmy Kimberley  រំពឹងថានឹងចាប់ដៃគ្នាម្តងទៀតក្នុងរឿងភាគទូរទស្សន៍ថ្មី។ Kimmy Kimberley បានប្រាប់ថានាងនឹងមានរឿងភាគទូរទស្សន៍ថ្មីដែលសម្តែងជាមួយតួប្រុសដែលនាងបានធ្វើការជាមួយពីមុន។

ឆ្លើយតបជាមួយនឹងអ្នកគាំទ្រ កាលពីខែមេសា ឆ្នាំ២០២០ អ្នកគាំទ្របានសាកសួរនាងពាក់ព័ន្ធនឹងផលិតកម្មដែលនាងនឹងធ្វើការជាមួយរឿងភាគទូរទស្សន៍ថ្មី ហើយ Kimmy Kimberley បានឆ្លើយថានាងនឹងធ្វើការជាមួយនឹងផលិតកម្មដែលនាងធ្លាប់សម្តែងនាពេលកន្លងមកផងដែរ។

ក្នុងនោះអ្នកគាំទ្រក៏បានរំពឹងទុកថានឹងបានឃើញ James Jirayu និង Kimmy Kimberley នៅក្នុងរឿងភាគទូរទស្សន៍ថ្មីដែលនឹងត្រូវផលិតដោយលោក Kong Piya ដែលជាអ្នកផលិតរឿងដ៏ពេញនិយមមួយគឺ Thong Aek Mor Yah Tah Chalong៕     

អត្ថបទ ៖ រីដា

 

មតិយោបល់