សិល្បៈក្រៅស្រុក | June 26, 2020 | 133

បាត់មុខជាង១ឆ្នាំ ទីបំផុតក្រុមចម្រៀងនារីកូរ៉េ BLACKPINK បញ្ចេញ MV បទចម្រៀងថ្មី ទាំងពីរោះ និងក្បាច់រាំប្លែក

នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមចម្រៀងនារី BLACKPINK បានបញ្ចេញបទចម្រៀង How You Like That ដោយវីដេអូចម្រៀងមួយនេះគឺជាផ្នែកមួយនៃការវិលត្រឡប់មកវិញ ជា៣ដំណាក់កាល។ BLACKPINK នឹងបញ្ចេញបទចម្រៀងថ្មីជាលើកទី២នៅចន្លោះខែកក្កដានិងសីហា និងអាល់ប៊ុមពេញដំបូងរបស់ក្រុមនេះនឹងបញ្ចេញនៅក្នុងខែកញ្ញា។

គួររំលឹកថា BLACKPINK សម្តែងបទ How You Like That ជាលើកដំបូងនៅក្នុងកម្មវិធី The Tonight Show Starring Jimmy Fallon របស់ស្ថានីយទូរទស្សន៍ NBC អាមេរិក នៅយប់នេះផងដែរ៕  

សូមទស្សនាវិឌីអូខាងក្រោម ៖

អត្ថបទ ៖ រីដា

មតិយោបល់