សិល្បៈក្នុងស្រុក | May 22, 2020 | 132

ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ ឆាយ វីរៈយុទ្ធ នាំភរិយាទៅរំលឹកភាពរ៉ូមែនតិចដល់ឆ្នេរឋានសួគ៌

 

ទោះប៉ុន្មានឆ្នាំទៅហើយក្តី ក៏តារាចម្រៀងប្រុសនិយមច្រៀងបទតឹងសរសៃរបំពងក លោក ឆាយ វីរៈយុទ្ធ នៅតែក្រសោបបានប្រជាប្រិយភាពក្នុងវិស័យចម្រៀងដដែរ មិនថាយុវវ័យជំនាន់មុន ឬជំនាន់ក្រោយនោះទេ។

បើក្រឡែកទៅមើលជីវិតឯកជនរបស់លោកវិញ លោកក៏ជាតារាម្នាក់ ជាទីចាប់អារម្មណ៍ពីអ្នកគាំទ្រផងដែរ។ ជាការពិត ទោះមមាញឹកខ្លាំងក្នុងវិស័យចម្រៀងយ៉ាងណាក៏ដោយ ក៏លោកនៅតែឆ្លៀតពេលសម្រាប់គ្រួសារ ពិសេសលោកក៏តែងតែបង្ហាញពីភាពផ្អែមល្ហែមជាមួយភរិយា ក៏ដូចជាផ្ដល់ភាពកក់ក្ដៅដល់កូនស្រីរបស់លោកទៀតផង ។

 

 

ជាក់ស្តែង ម្សិលមិញនេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំ របស់តារាប្រុសរូបនេះ និងភរិយា។ តារាចម្រៀងសម្លេងដ៏ក្រអួនរូបនេះ បានធ្វើឲ្យហ្វេនៗរំភើបជំនួស ដោយលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើគណនីសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម ក្នុងនោះ រូបភាពជាច្រើនសន្លឹកបង្ហាញឲ្យឃើញអ្នកទាំងពីរនាំគ្នា ទៅកម្សាន្តដល់ឆ្នេរឋានសួគ៌ ដើម្បីរំឭកពីអនុស្សាវរីយដ៏ផ្អែមល្ហែមជាមួយគ្នា ព្រមទាំងបង្ហាញ ពីសកម្មភាពដ៏ផ្អែមល្ហែម និងរ៉ូមែនទិកខ្លាំង ក្រោមពន្លឺភ្លើងនាពេលរាត្រី។

 

ចំណងដៃនៃអាពាហ៍ពិពាហ៍របស់ ឆាយ វីរៈយុទ្ធ និងភរិយា បន្សល់បានតំណក់ឈាមកូនស្រីដ៏ស្រស់ស្អាតម្នាក់។

ប្រភព៖ រូបភាពពីគណនីអ៊ីនស្រ្តាក្រាម @chhay_virakyuth

អត្ថបទ ៖ យ៉ាដា

មតិយោបល់