សិល្បៈក្នុងស្រុក | May 21, 2020 | 228

ខណៈកំពុងផ្ទុះរឿងមានអ្នកទី៣ជ្រៀតជ្រែក ជា វិបុល កាន់តែផ្អែមល្ហែមជាមួយភរិយា ដោយបង្ហោះសារផ្អែមដូចទឹកឃ្មុំ

 

ស្របពេលកំពុងមានពាក្យចចាមអារាមលេចឮជាបន្តបន្ទាប់យ៉ាងក្តៅគគុកលើប្រព័ន្ធអ៊ីនធើណិត ពាក់ព័ន្ធជីវិតគូររបស់ ពីធីករ ពិធីការនី ចាស់វស្សានៅទ្រនំ ហង្សមាស អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ថាកំពុងមានអ្នកទី៣ឈានចូលមកជ្រៀតជ្រែងជីវិតគូររបស់អ្នកទាំងពីរ។ 

 

ហាក់មិនខ្វល់ពីការលេចឮបែបនេះបែបនោះដែលកំពុងអេចអ៊ូចពីមាត់មួយទៅមាត់មួយពេញប្រព័ន្ធអ៊ីនធើណិតរយៈប៉ុន្មានថ្ងៃនេះ ពិធីករវោហាសព្ទចាក់ទឹកមិនលេច លោក ជា វិបុល កាន់តែបង្ហាញភាពស្និតស្នាលយ៉ាងផ្អែមល្ហែមជាមួយ អ្នកនាង គង់ សុជាតិ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្រា្តក្រាម។

 

 

ជាក់ស្តែង កាលពីព្រឹកមិញនេះ លើគណនីអ៊ីនស្រ្តាក្រាមផ្លូវការរបស់លោកបានបង្ហោះរូបថតប៉ុន្មានសន្លឹកយ៉ាងផ្អែមល្ហែម ដោយថែមទៀតសរសេររៀបរាប់ភ្ជាប់មកជាភាសាអង់គ្លេសថា៖ “I just wanna walk with you in my hold life @kongsocheat 🥰😍” ប្រែមកថា៖ “ខ្ញុំគ្រាន់តែចង់ដើរទៅជាមួយអ្នកពេញមួយឆាកជីវិតរបស់ខ្ញុំ @kongsocheat 🥰😍”។

 

តាមរយៈការបង្ហោះនេះ បង្ហាញឲ្យឃើញថាពិធីកររូបនេះ នៅតែផ្អែមល្អែមខ្លាំងដាក់ភរិយារបស់ខ្លួន ទោះក្នុងស្ថានភាពបែបណាក៏ដោយ។

គួររំលឹកថា ប៉ុន្មានថ្ងៃនេះ មហាជន និងសិល្បករ-សិល្បការនីក្នុងរង្វង់សិល្បៈជាច្រើន កំពុងចាប់អារម្មណ៍ខ្លាំងលើពត៌មានដ៏រសើបនៃជីវិតឯកជនរបស់ពិធីករ-ពិធីការនីរួមទ្រនំទាំងពីរនាក់នេះ។ 

 

 

បើក្រឡេកទៅមើលគណនីហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមរបស់ពិធីការនីដ៏ល្បី អ្នកនាង គង់ សុជាតិ ឯណោះវិញ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការបង្ហោះរូបភ្ជាប់ជាមួយ Caption ប្លែកៗហាក់បំណងចង់ប្រាប់អ្វីម៉្យាងដល់នរណាម្នាក់។ លើសពីនេះ នាងបានចែករំលែកសុភាសិតលើហ្វេសប៊ុកប្លែកៗ ដូចជាចង់ផ្លែផ្កាដល់អ្វីមួយថែមទៀតផង។

 

យ៉ាងណាមិញ ការពិតនៃរឿងចម្រូងចម្រាស់ទាំងប៉ុន្មានដែលបានកើតឡើង សាម៉ីខ្លួនទាំងពីរ មិនបានចេញមុខបកស្រាយ ឬបង្ហាញការពិតអ្វីមួយនៅឡើយទេ ដោយថ្មីៗអ្នកនាង គង់ សុជាតិ ទើបចេញពីមន្ទីរពេទ្យក្រោយសម្រាកព្យាបាលមួយរយៈធំ។ 

 

 

តែអ្វីគួរឲ្យកត់សម្គាល់ខ្លាំងនោះ តាមរយៈការឆ្លើយឆ្លងគ្នាលើ Comment របស់មិត្តរួមអាជីព អ្នកនាង ឡោម លក្ខិណា កាលពីពេលថ្មីៗដែលនិយាយថា “គួរអោយខ្លាចណាស់បងស្រីមិនគួរឲ្យជឿសោះ” អ្នកម្តាយកូន៣រូបនេះ បានតបមកថា៖ “ចាសអូនបងជឿលើ GPS ឡានបងច្បាស់ម៉ងកុំប្រកែកថ្ងៃ ខែ ឆ្នាំ នាទី វិនទី គ្មានអ្នកណាប្រឌិតទេវានៅខ្លាំងដៃទៀតហាស”។

តាមការឆ្លើយឆ្លងជាសាធារណបែបនេះ ធ្វើឲ្យមហាជនជាច្រើនដក់ចិត្តកាន់តែខ្លាំង ថារឿងដែលលេចឮនេះទំនងជាការពិតហើយ។

 

ប្រភព៖ រូបភាពពីគណនីហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមផ្លូវការ @cheavibol @kongsocheat

អត្ថបទ ៖ យ៉ាដា

មតិយោបល់