សិល្បៈក្នុងស្រុក | May 21, 2020 | 217

team មេម៉ាយសប្បាយចិត្ត សុខ សោម៉ាវត្តី និង ភិន សុដាលីស លេងខ្លួនឡើងខ្ញង់ ក្រមុំល្មមៗសុំខ្មាស!

 

ឈ្មោះជាមេម៉ាយក៏ពិតមែន តែ សុខ សោម៉ាវត្តី និង ភិន សុដាលីស តែងតែតុបតែងខ្លួនយ៉ាងស្រស់ស្អាត មិនថាចូលរួមកម្មវិធីមង្គលការ កម្មវិធីព្រឹត្តិការណ៍ទូទៅ ឬជួនជុំគ្នានៅផ្ទះនោះទេ។

ជាក់ស្តែង កាលពីម្សិលមិញ លើបណ្តាញទំនាក់ទំនងសង្គម និងអ៊ីនស្ត្រាក្រាមរបស់ពិធីការនីរូបស្រស់ សុខ សោម៉ាវត្តី បានបង្ហោះរូបមួយសន្លឹក បង្អួតសម្រស់អ្នកមេម៉ាយទាំងពីរក្នុងឈុតសម្លៀកបំពាក់ពណ៌សរវាលខ្នងយ៉ាងស៊ិចស៊ី ដោយមានការតុបតែងបន្ថែមបូរសក់ខ្ជូតដែលគេកំពុងពេញនិយមមើលទៅឡើងខ្ញង់តែម្តង។

 

 

មេម៉ាយចាយសម្រស់រូបនេះ បានសរសេរភ្ជាប់មកថា “#teamម៉េម៉ាយ សប្បាយចិត្ត😂”។លើសពីនេះ សម្រាប់ប្រិយមិត្តដែលនិយមតាមដានរឿងរ៉ាវជីវិតឯកជនរបស់តារាល្បីក្នុងសង្គមខ្មែរ ពិតជាដឹងច្បាស់ថា មិនមែនតែក្នុងរូបមួយប៉ុស្តនេះទេ តែអ្នកមេម៉ាយទាំងពីរដួងនេះ ជារឿយៗតែងតែបង្ហាញឲ្យឃើញជីវិតឯកជនដ៏ទំនើបស៊ីវិល័យ ពេញដោយស្នាមញញឹមជាមួយក្នុងស្រីរបស់ពួកគ្នា ដោយមិនខ្វល់ឈ្មោះជាស្រ្តីមេម៉ាយឡើយ។

 

ប្រភព៖ រូបភាពពីគណនីអ៊ីនស្រ្តាក្រាម @sok_somavotey @ katylove_s

អត្ថបទ ៖ យ៉ាដា

មតិយោបល់