បច្ចេកវិទ្យា | May 20, 2020 | 514

ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះស្ថាប័នមួយក្រុមដំបូងដែលទទួលបានជំនួយពីមូលនិធិទឹកប្រាក់ចំនួន1លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩

ភ្នំពេញ÷ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារបស់ខ្លួនដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានបា៉ស្ទ័រកម្ពុជា (Institut Pasteur du Cambodge)  វិទ្យាស្ថានបើកទូលាយ (Open Institute)  អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និង ក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។

 

គម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការនិងដៃគូវាយតម្លៃផ្ដោតលើសកម្មភាពរួមមាន៖  

1. ការផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ប្រឆាំងវីរុសកូវីដ១៩  រហូតដល់រយៈពេល 2 ខែសម្រាប់ការ       ពិនិត្យនិងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុលដល់អ្នកជំងឺរាប់ពាន់នាក់ ដែលដឹកនាំដោយវិទ្យាស្ថាន   ប៉ាស្ទ័រកម្ពុជា

2. កម្មវិធីភ្នាក់ងារសុវត្ថិភាពកុមារដែលផ្ដោតសំខាន់លើបុគ្គលនិង សហគមន៏ដែលមិនមានឱកាសនិងលទ្ធភាព នៅតាមខេត្តចំនួន ៧ ដែលដឹកនាំដោយ អង្គការមិត្តសំលាញ់អន្តរជាតិ

3. វេទិកាព័ត៍មាននិងការចូលរួមទាក់ទងនិងវីរុសកូវីដ១៩ ដែលមានប្រធានបទ ស្ដីអំពីអាជីព និង ការអប់រំ ដែលដឹកនាំដោយក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications 

4. ការអភិវឌ្ឍមាតិកាតាមអនឡាញសម្រាប់កម្មវិធីរសិក្សាតាមអិុនធឺណិតថ្នាក់ជាតិ ដោយផ្ដល់សំដៅដល់សិស្សថ្នាក់ទី១២ ដោយដឹកនាំដោយវិទ្យាស្ថានបើកទូលាយ។

 

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «កម្មវិធីផ្ដួចផ្ដើមទាំងបួនដំបូងដែលត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជំនួយមូលនិធិនេះគឺផ្តោតសំខាន់លើវិស័យដែលយើងគាំទ្រដូចជា៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ បេក្ខជនទាំងអស់ដែលយើងបានសន្យាផ្តល់ជំនួយមូលនិធិនេះមានការប្តេជ្ញាចិត្តស្របនិិង ក្រុមហ៊ុន Smart ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្តល់អំណាចដល់សង្គម ដើម្បីទប់ស្កាត់ និងជៀសវាងឲ្យផុតពីការឆ្លងរាលដាលវីរុសនេះជាមួយគ្នា ហើយសង្ឃឹមថានឹងផ្លាស់ផ្ដូរជីវិតរស់នៅ មកជាធម្មតាឡើងវិញនាពេលឆាប់ៗនេះ។»

 

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមុន មានគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សកម្មភាពទាំងឡាយណាដែលមានសមត្ថភាពចូលរួមដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្ពុជាក្នុងកំឡុងពេលនិងក្រោយពេលមានវិបត្តិ។ មូលនិធិរបស់ក្រុមហ៊ុន Smart  គឺជាទឹកប្រាក់លើសពីការប្តេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១ ភាគរយនៃប្រាក់ចំណូលឌុលរបស់ខ្លួន។

 

ពាក្យស្នើរសុំនៅបន្តបើកសម្រាប់មូលនិធិជំនួយដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart ហើយរាល់សំណើរទាំងអស់អាចដាក់ស្នើតាមអិុនធឺណិតដោយផ្អែកលើលក្ខណ្ឌវិនិច្ឆ័យច្បាស់លាស់តាមរយៈ៖ https://bit.ly/3aQsrJV។

 

ការដាក់ស្នើនឹងត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ដោយគណៈកម្មាធិការផ្ទៃក្នុងមុនពេលបញ្ជូនទៅគណៈកម្មាធិការវាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប។ រាល់គម្រោងដែលត្រូវបានអនុម័តគឺស្ថិតក្រោមការគ្រប់គ្រងអភិបាលកិច្ចយ៉ាងហ្មត់ចត់ ដែលរួមមាន ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព វាស់ស្ទង់ឥទ្ធិពលនៃការប្ដេជ្ញាចិត្ត និងរបាយការណ៍ការចំណាយច្បាស់លាស់ ដែលជាផ្នែកមួយនៃតម្រូវការរបាយការណ៍ចាំ   បាច់។

 

លោក ថូម៉ាស បានបន្តទៀតថា៖ «យើងបន្តស្វែងរកការដាក់ពាក្យសុំបន្ថែមទៀតពីក្រុមហ៊ុនវិស័យឯកជន    អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជាលើគម្រោង (ទាំងគម្រោងមានស្រាប់ និងគម្រោងថ្មី) ដែលបង្ហាញពីផលប៉ះពាល់នៃវីរុសកូវីដ១៩។ សេចក្ដីប្រកាសក្នុងថ្ងៃនេះគឺជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតដែលនឹងត្រុូវទទួលបានជំនួយពីមូលនិធិដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងកំឡុងពេលវិបត្តិនេះដែលមិនធ្លាប់មានពីមុនមក»។

 

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនិងមូលនិធិដើម្បីប្រឆាំងវីរុសកូវីដ ១៩របស់ក្រុមហ៊ុន     Smart     សូមចូលទៅកាន់ទំព័រហ្វេសប៊ុក  ‘Smart for Cambodia’       www.facebook.com/smartforcambodia ឫ ចូលទៅកាន់ www.smart.com.kh.     

 

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

 

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខ។

អត្ថបទ ៖ យ៉ាដា

មតិយោបល់