សិល្បៈក្នុងស្រុក | May 20, 2020 | 213

ភ្ជាប់ពាក្យហើយក៏ពិតមែន តែ ហេង ចន្ថា នៅតែមិនបញ្ចេញមុខគូរដណ្តឹង

 

ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលស្ងាត់ៗ Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា បង្ហោះរូបថតភ្ជាប់ពាក្យរបស់ខ្លួនយ៉ាងព្រោងព្រាតពេញប្រព័ន្ធអ៊ីនធើណិត ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណាមិញ កញ្ញា ហេង ចន្ថា មិនបានបង្ហាញមុខមាត់អនាគតស្វាម៉ីរបស់នាងសោះឡើយ ទោះបីមានអ្នកគាំទ្រជាច្រើនទទូចសួរនាំ ហើយវែកញែករកមុខក្តី។

 

 

ឆ្លើយបែបលេងសើចជាអ្នកគាំទ្រដែលចោតជាសំនួរក្នុងស្តូរីរបស់នាង ស្រីស្រស់សោភារូបនេះថា ខ្លួនមិនបង្ហាញមុខបុរសកំណាន់ចិត្តដែលជាអនាគតស្វាម៉ីនោះទេ ព្រោះខ្លាចគ្រប់គ្នាលង់ស្រលាញ់។ទោះជាយ៉ាងនេះក្តី គេអាចស្គាល់ឈ្មោះបុរសដ៏មានសំណាងដែលក្រសោបបានដួងចិត្តនាងក្រមុំរូបនេះថា ប៉ាច រ៉ូណា។

 

 

បើសង្កេតឲ្យដិតដល់ ពិធីភ្ជាប់ពាក្យរបស់ ក្រមុំរូបស្រស់ធ្មេញច្រពើសនេះ មានសភាពធំដុំមិនធម្មតា ព្រោះមានការតុបតែងផ្កាលម្អដោយផ្កាត្រឈឹងត្រឈៃយ៉ាស្រស់ស្អាត។ ហេង ចន្ថា នៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេតថ្ងៃជ័យមង្គលរបស់ខ្លួននៅឡើយ។

 

ប្រភព៖ រូបភាពពីគណនីអ៊ីនស្រ្តាក្រាម @heng__chantha

អត្ថបទ ៖ យ៉ាដា

មតិយោបល់