សិល្បៈក្នុងស្រុក | May 19, 2020 | 143

កូនស្រីរបស់ ស្រី លាភ កាន់តែធំកាន់តែគួរឲ្យខ្នាញ់ក្នុងថ្ងៃខួបគម្រប់១ឆ្នាំ

 

បន្ទាប់ពីចាកចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខ តាមស្វាម៉ីក្រោយពីរៀបអាពាហ៍ពិពាហ៍រួច តារាសម្តែងស្រីសាច់សរខ្ចី ស្រី លាភ បានសាងគ្រួសារដ៏តូចមួយយ៉ាងមានសុភមង្គល ដោយបន្សល់កូនស្រីម្នាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់នាងជាមួយស្វាម៉ីរូបសង្ហា។

 

 

ការពិតណាស់ ថ្ងៃទី១៨ ខែឧសភា ជាថ្ងៃដែលតារាសម្តែងនេះបានផ្តល់កំណើតក៏កូនស្រីបណ្តូលចិត្តរបស់នាង ហើយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ជាថ្ងៃខួបគម្រប់មួយឆ្នាំរបស់តារាសម្តែងរូបនេះ។

យោងតាមរូបថត និងវីដេអូដែលបង្ហោះដោយគណនីរបស់អ្នកម្តាសម័យថ្មីរូបនេះ សបញ្ជាក់ឲ្យឃើញពីសកម្មភាព ការរៀបចំយ៉ាងសាមញ្ញរបស់ខួបគម្រប់១ឆ្នាំរបស់កូនស្រីនាង ដែលអ្នកចូលរួមមានមិនច្រើននោះទេ។

 

 

ពេញដោយសំណើចក្អាកក្អាយ ស្រី លាភ បានសរសេររៀបរាប់ជូនពរកូនស្រីលើរូបថតទាំងនោះថា “រីករាយថ្ងៃកំណើតកូនស្រីសំណប់ចិត្ត ម៉ាក់ហើយប៉ាសូមជូនពរអោយកូនមានសុខភាពល្អ ហើយឆ្លាត   ”។

បើនិយាយដល់កូនស្រីរបស់តារាស្រីរូបនេះវិញ ជាញឹកញាប់គេតែងតែឃើញនាងបង្ហោះរូបភាពប្រចាំថ្ងៃ ដើម្បីឲ្យទស្សនិកជន ពិសេសអ្នកគាំទ្រនាងផ្ទាល់បានឃើញ និងស្គាល់មុខមាត់កូនស្រីនាង។ ទើបអាយុ១ខួប តែកូនស្រីរបស់ ស្រីលាភ មើលកាន់តែយូរៗទៅកាន់តែគួរឲ្យស្រលាញ់ កាន់តែគួរឲ្យក្នាញ់ ហើយស្រស់ស្អាតមិនចាញ់ម្ដាយនោះទេ។

 

ប្រភព៖ រូបភាព និងវីដេអូពីគណនី @Roxyleap Junior

អត្ថបទ ៖ យ៉ាដា

មតិយោបល់