សិល្បៈក្នុងស្រុក | May 19, 2020 | 211

ឮថាឈឺ! តែមិនដឹងថា លីកា សមាជិក OMG Girls ឈឺធ្ងន់ថ្នាក់នេះសោះ

 

ប្រហែលជាទស្សនិកជន អ្នកនិយមតាមដានជីវិតឯកជនរបស់ Influencer ល្បីៗលើប្រព័ន្ធអ៊ីនធើណិតបានដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ មានដំណឹងលេចឮមកថា លីកា សមាជិករបស់ OMG Girls Dance Crew កំពុងតែឈឺ តែគ្មាននរណាអាចបញ្ជាក់បានថានាងឈឺអ្វីឲ្យប្រាកដនោះទេ។

ទើបម្សិលមិញប៉ុណ្ណោះដែលគណនីអ៊ីនស្រ្តាក្រាមរបស់ សមាជិកក្រុមរាំរូបនេះ បានបង្ហោះសារជាអក្សរមួយសន្លឹក ដោយសំនេរនោះបានបញ្ជាក់យ៉ាងច្បាស់ពីសភាពជម្ងឺរបស់នាង។

 

 

តាមការបង្ហោះនោះ ស្រីស្អាតរូបនេះបានរៀបរាប់ថា “សួស្ដីអ្នកទាំងអស់គ្នា.. ថ្ងៃនេះខ្ញុំចង់មកបញ្ជាក់បន្ថែមអំពីស្ថានភាពជំងឺរបស់ខ្ញុំ ខ្ញុំមានបញ្ហាឆ្អឹងខ្នងត្រូវវះកាត់ បូករួមទាំងជំងឺប្រចាំកាយ ហើយឥលូវនេះខ្ញុំបានទទួលការវះកាត់បាន ជោគជ័យ៥ថ្ងៃហើយ។ អាការៈបានធូរច្រើន ប៉ុន្តែនៅមិនទាន់អង្គុយ និងដើរបាននៅឡើយ ប្រហែលជាត្រូវការរយៈពេល ១-២ខែទៀត ទើបប្រសើរជាងនេះ។ អរគុណសម្រាប់ការសួរសុខទុក្ខ បារម្ភទាំងក្នុង Chat នឹងក្រៅ ខ្ញុំបានអានទាំងអស់ អរគុណច្រើន។”

ក្រោយបង្ហោះដូច្នេះ មានអ្នកគាំទ្រនាងតាមរយៈអ៊ីនស្រ្តាក្រាមជាច្រើន បានផ្ញើរសារជូនពរឲ្យឆាប់ជា ឲ្យបានឆាប់ៗយ៉ាងច្រើនកុះករទៀតផង។

 

ប្រភព៖ រូបភាពពីគណនី @jkaajiang

អត្ថបទ ៖ យ៉ាដា

មតិយោបល់