សិល្បៈក្នុងស្រុក | May 19, 2020 | 211

ទីបំផុត តារាបង្ហាញម៉ូដ សូរ្យ អេនណា សម្រាលកូនស្រីទម្ងន់ ៤.២គីឡូក្រាមដោយសុវត្ថិភាព

 

ក្រោយបាត់មុខពីវិស័យសិល្បៈអស់មួយរយៈធំ ដោយចាកចេញពីស្រុកកំណើតទៅរស់នៅតាមស្វាម៉ីនៅឯនាយសមុទ្រ តារាបង្ហាញម៉ូដដ៏ល្បីល្បាញ អ្នកនាង សូរ្យ អេនណា កាលពីម្សិលមិញនេះ ទើបសម្រាលកូនស្រីម្នាក់ទម្ងន់៤.២គីឡូក្រាម ដោយសុវត្ថិភាព ទោះបីកូនរបស់នាងបានសំងំនៅក្នុងពោះលើសរហូតមួយសប្តាហ៍យ៉ាងណាក្តី។

យោងតាមការបង្ហោះរបស់អ្នកម្តាយរូបនេះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង អ៊ីនស្រ្តាក្រាម បានឲ្យដឹងថា បណ្តូលចិត្តរបស់ Miss Global Cambodia 2016 មានឈ្មោះថា Estelle Catharina Dane Boumen ឈ្មោះហៅក្រៅ “កតិកា” កើតនៅថ្ងៃច័ន្ទ ទី១៨ ម៉ោង០៥:១៥នាទីព្រឹក ម៉ោងនៅហុងកុង។

 

 

ក្រោយការបង្ហោះរបស់តារាម៉ូដែលរូបនេះ គេឃើញមិត្តសិល្បករ សិល្បការនីក្នុងរង្វង់សិល្បៈ និងអ្នកគាំទ្រជាច្រើនរូប បាន Comment អបអរសាទរ និងជូនពរឲ្យម៉ាក់ និងកូនមានសុខភាពល្អយ៉ាងព្រោងព្រាតថែមទៀតផង។

គួររំលឹកថា  អ្នកនាង សូរ្យ អេនណា បានរៀបអាពាហ៍ពិពាហ៍យ៉ាងស្របច្បាប់ជាមួយស្វាមីជនជាតិហូទ្បង់ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ ក្រោយរៀបការមិនយូរប៉ុន្មាន តារាស្រីសម្បុរស្រអែមរូបនេះ បានផ្អាកការងារទាំងស្រុង ដើម្បីយកពេលវេលាថែទាំគ្រួសារ និងស្វាម៉ី។

រយៈពេល១ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់តារាម៉ូដែលក៏មានប្រជាប្រិយភាពរូបនេះជាមួយស្វាម៉ី អ្នកទាំងពីរបន្សល់បានកូនស្រីម្នាក់ដែលជាដំណក់ឈាមនៃក្តីស្នេហារបស់អ្នកទាំងពីរ។

 

 

ប្រភព៖ រូបភាពពីគណនីហ្វេសប៊ុក @Enna So

អត្ថបទ ៖ យ៉ាដា

មតិយោបល់