សិល្បៈក្នុងស្រុក | May 18, 2020 | 216

ស្ងាត់ៗ! ប្រាសាទ ដាវីន បង្ហាញរូបថតកំពុងពពោះយ៉ាងស្រស់ស្អាត

 

ក្រោយប្រឡូកសិល្បៈប្រមាណជាង១០ឆ្នាំ អតីតតារាសម្ដែងស្រី និងជាតារាម៉ូដែលដ៏ល្បី កញ្ញា ប្រាសាទ ដាវីន ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងលើដល់មហាជន អ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook និង Instagram ដោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង បង្ហាញផ្ទៃពោះកូនដំបូងរបស់នាង យ៉ាងស៊ិចស៊ី ជាមួយគូស្នេហ៍ កម្លោះសង្ហាជនជាតិបរទេសម្នាក់។

 

 

តាមការផ្តល់កិច្ចសម្ភាសន៍រវាងអនាគតអ្នកម្តាយរូបនេះជាមួយក្រុមការងារ The Phnom Penh Times ខ្ញីចាស់ក្នុងវិស័យម៉ូដែលរូបនេះ បានឲ្យដឹងថា “នាងខ្ញុំពិតជាកំពុងមានប៊េប៊ីមែន ពេលនេះគឺកំពុងពពោះជិត៧ខែហើយ។ ដោយសារនៅក្រៅប្រទេសគេមិននិយមឆ្លុះអេកូដូចស្រុកយើងទេ ចឹងហើយពួកយើងអត់ដឹងពីភេទរបស់ប៊េប៊ីទេ..... ខ្ញុំចាញ់ខ្លាំងណាស់ដែរពេលមានប៊េប៊ីដំបូងៗ តែចាញត្រឹម៤ខែទេ ឥឡូវឈប់ហើយ។”

 

 

ទោះកំពុងពពោះក្តី តែសម្រស់របស់តារាម៉ូដែលសម្បុរស្រអែមរូបនេះនៅតែស្រស់ស្អាតខ្លាំងដដែរ។ នាងថា “ខ្ញុំឡើងប្រមាណ១៣គីឡូក្រាម ហើយនៅបន្តឡើងទៀតរហូតដល់ពេលគ្រប់ខែ!”  

 

ក្រោយរូបថតទាំងជាត្រូវបានចែកចាយជាបន្តបន្ទាប់យ៉ាងសុះសាយ មានសិល្បករ សិល្បការនី ក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់កញ្ញា បាន Comment អបអរសាទរ និងជូនពរជាហូរហែរ សូមឲ្យមានសុខភាពល្អទាំងម្ដាយ ទាំងកូន ផងដែរ។ 

 

 

ក្រៅពីរូបថតដែលតារាស្រីនេះបានបង្ហោះ នៅលើគណនីហ្វេសប៊ុកឈ្មោះ @Sean Sithe Kun ក៏បានបង្ហោះវីដេអូសកម្មភាពក្រោយឆាកខ្លីមួយផងដែរពីសកម្មភាពកំពុងថតរូបរបស់តារាស្រីរូបនេះ។ ក្នុងវីដេអូនោះ បង្ហាញឲ្យឃើញពីឈុតសម្លៀកបំពាក់ជាច្រើនដែលអនាគតម៉ាមីរូបនេះបានថត តែមិនទាន់បង្ហាញរូបថតជាផ្លូវការ។

 

គួរបញ្ជាក់ថា ប្រាសាទ ដាវីន កម្របង្ហាញពីជីវិតឯកជនរបស់ខ្លួនលើប្រព័ន្ធអ៊ីនធើណិតខ្លាំងណាស់ ទើបពេលនេះប៉ុណ្ណោះដែលនាងបង្ហាញឲ្យឃើញវត្តមានគូរស្នេហ៍ និងទំហំផ្ទៃពោះដែលជាកូនដំបូងរបស់ខ្លួន។

 

 

ប្រភព៖ រូបភាពពីគណនីហ្វេសប៊ុក @Davin Prasath វីដេអូសកម្មភាក្រៅឆាតពីគណនីហ្វេសប៊ុក @Sean Sithe Kun

អត្ថបទ ៖ យ៉ាដា

មតិយោបល់