ភាពយន្តភាគទូរទស្សន៍ - កំពុងបញ្ចាំង | May 18, 2020 | 1,004

រឿង ក្លិនផ្កាអង្គាបុស្ប នឹងនាំអារម្មណ៍ទស្សនិកជនត្រឡប់ទៅអតីតកាលដ៏ឈឺចាប់របស់នារីម្នាក់ នៅភីអិនអិន ឆាប់ៗនេះ

 

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលជាស្ថានីយ៍មួយនាំមុខគេនូវការនាំយកមកចាក់ផ្សាយជូនទស្សនាខ្សែភាពយន្តភាគថៃល្អៗមើលជាច្រើនរឿង ដែលក្នុងនោះក៏ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនខ្លាំងឡើងៗផងដែរ។ ភាគច្រើន សុទ្ធសឹងតែមានការចូលរួមសម្តែងពីតារាល្បីៗប្រចាំប្រទេសថៃ និងជាប្រភេទសាច់រឿងបែបស្នេហា មនោសញ្ចេតនា អប់រំ គ្រប់រសជាតិជីវិត ដើម្បីកំដរទៅចំណីចក្ខុរបស់ទស្សនិកជនភីអិនអិន។ 

 

 

សម្រាប់រឿងភាគដែលនឹងមានវត្តមានបន្ត នៅចុងខែឧសភាពនេះដែរ គឺជាខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំង និងជាសាច់រឿងបែបអតីតកាល លាយនឹងសម័យកាលបច្ចុប្បន្ន  នោះគឺរឿង ក្លិនផ្កាអង្គាបុស្ប។ ជាប្រភេទរឿងភាគថៃដែល ទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសទៅលើតួឯកស្រីដ៏ស្រស់ស្អាត កញ្ញា យ៉ាយ៉ាទៀតផង។ ជាមួយនឹងសាច់រឿងបុរាណ លាយឡំនឹងជីិវិតទាន់សម័យនេះនឹងទាញអារម្មណ៍ទស្សនិកជន ឱ្យវិលទៅរកអតីតកាលដ៏ខ្លោចផ្សារ ឈឺចាប់ ព្រោះភាពអយុត្តិធម៌ក្នុងរឿងរ៉ាវស្នេហាត្រីកោណរបស់នាងរីម្នាក់។

 

 

យ៉ាយ៉ា សម្តែងជាតួអង្គ កូនភ្លោះ ដែលកូនបងឈ្មោះ អង្គាបុស្ប និងកូនប្អូនឈ្មោះ សងភីប។ ពួកគេមាន រូបរាងមុខមាត់ដូចគ្នា ប៉ុន្តែចរិត ចិត្តគំនិតគឺខុសគ្នាដូចមេឃ និងដី។ ជានិស្ស័យកម្ម ដែលជចាប់ជំពាក់គ្នាពីជាតិមុនៗ ធ្វើឱ្យកូនភ្លោះស្រីទាំងពីរនេះ បែរជាមានចិត្តស្រឡាញ់បុរសតែមួយទៅវិញ។ ភាពឈ្នានីស ហួងហែង ចងគំនុំ ក៏ព្រោះតែដណ្តើមមនុស្សប្រុសដែលខ្លួនស្រឡាញ់ បានកើតឡើងចំពោះពួកគេទាំងបីនាក់ រហូតឆ្លងជាតិ ។  អង្គាបុស្បដែលជាបងស្រី ត្រូវបានសងភីបធ្វើបាប រហូតដល់ស្លាប់ជាមួយនឹងក្តីវេវទនាមិនខុសពីសត្វធាតុ។ 

 

 

តើជីវិត និងព្រលឹងរបស់នាងអង្គាបុស្ប នឹងទៅជាយ៉ាងណា? ហើយនាង នឹងតាមចងកម្មពៀរអ្នកដែលធ្លាប់ធ្វើបាបនាងបែបណាខ្លះ នៅក្នុងជាតិថ្មី? ហើយថាតើសាច់រឿង ស្នេហាត្រីកោណបងប្អូនភ្លោះនេះ នឹងមានឈុតឆាកព្រឺព្រួច កាចសាហាវ កម្សត់យ៉ាងណានោះ សូមទស្សនិកជន កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ វេលាម៉ោង ០៦ ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕ 

 

 

សូមទស្សនាវីដេអូខាងក្រោម៖ 

 

មតិយោបល់