បច្ចេកវិទ្យា | April 18, 2020 | 470

២សន្លឹក ពីបវរកញ្ញាចក្រវាលកម្ពុជា២០១៩ គ្រងឈុត “ព្រះមហាក្សត្រី ជ័យទេវី” ស្អាតឥតខ្ចោះ

 

 

បវរកញ្ញាចក្រវាលកម្ពុជា២០១៩ កញ្ញា សំណាង អេលីណា កាលពីម្សិលមិញបានបង្ហោះរូបថត២សន្លឹកដែលនាងកំពុងគ្រងឈុត “ព្រះមហាក្សត្រី ជ័យទេវី” នាសម័យកាល អាណាចក្រចេនឡា។ នេះបើតាមការសរសេររៀបរាប់របស់កញ្ញាពីលើរូបថត២សន្លឹកដែលបង្ហោះលើគណនីInstagram ផ្លូវការរបស់កញ្ញាឈ្មោះ @s.alynaa។

 

 

ក្រោយបង្ហោះរូបថតនេះ សំណាង អេលីណា ត្រូវបានសិល្បករ សិល្បការនី និងអ្នកគាំទ្រ Comment សរសេរថា ពិតជាស្រស់ស្អាត សមសួនជាមួយឈុតនេះ។

គួររំលឹកថា ស្រីស្អាត សំណាង អេលីណា បានចេញទៅប្រកួតកម្មវិធីកញ្ញាឯកចក្រវាលអន្តរជាតិឆ្នាំ២០១៩ កាលពីចុងឆ្នាំ២០១៩ នៅទឹកដីសហរដ្ឋអាមេរិក។ ក្រោយត្រឡប់មកវិញ ទីផ្សាររបស់បវរកញ្ញាចក្រវាលកម្ពុជា២០១៩មិនស្ងាត់នោះទេ គឺកញ្ញាទទួលបានការងារជាបន្តបន្ទាប់ដូចជា ពិធីការនី ម៉ូដែលផលិតផល និងថតសម្អាងការជាដើម។

 

 

ប្រភព៖ រូបភាពពីគណនី Instagram @s.alynaa

អត្ថបទ ៖ យ៉ាដា

មតិយោបល់