កម្សាន្ត | April 14, 2020 | 1,600

អ៊ឹម ជីវ៉ា រិះគន់៣ចំនុចក្នុងន័យស្ថាបនាទៅលើវីដេអូ ការយាងចុះកាន់តំណែងទេវតាឆ្នាំថ្មី

 

កាលពីយប់ថ្ងៃទី១៣ ខែមេសា ដែលជាថ្ងៃទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូត បានយាងមកដល់ហើយ នៅវេលាដែលតាមម៉ោងកំណត់ គឺម៉ោង៨៖៤៨នាទី ទូរទស្សន៍ជាតិកម្ពុជា ទទក ក៏បានផ្សាយផ្ទាល់ ទាំងក្នុងទូរទស្សន៍ និងការឡាយផ្ទាល់តាមផេកផ្លូវការរបស់ទូរទស្សន៍ជាតិ ដែលមានអ្នកទស្សនាការផ្ទាល់រហូតជាង១១ម៉ឺននាក់។

 

 

នៅព្រឹកមិញនេះ គណនីហ្វេសប៊ុកឈ្មោះ @អ៊ឹម ជីវ៉ា បានបង្ហាញសាររៀបរាប់យ៉ាងវែងបង្ហាញពីចំនុចខុសឆ្គងដែលខ្វះខាតក្នុងវីដេអូការយាងចុះកាន់តំណែងទេវតាឆ្នាំថ្មី ដែលផលិតឡើងជារៀងរាល់ឆ្នាំដោយក្រុមការងារទូរទស្សន៍ជាតិកម្ពុជា។ជាក់ស្តែង សិល្បកររូបនេះបានលើកឡើងនូវចំនុចចំនួន៣ ដែលលោកគិតថាជាចំនុចខ្វះខាត។ សូមអានការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា ខាងក្រោមនេះ៖

 

 

“ទេវតាឆ្នាំនេះតំឡើង Version បានល្អ មើលមួយភ្លែតស្មានតែក្រុុមបច្ចេកទេសក្រុមហ៊ុនចិនមកផលិតតើ ! ការកាត់ត និងបច្ចេកទឹសគឺបានល្អជាងឆ្នាំមុនៗ តែនៅចំនុចខ្លះៗមួយចំនួនដែលខ្វះដូចជា: 

ទី1 . ការតុបតែងទេវតាកាន់ក្រាំងមាសអានសារ (សក់ក្បាលនិងការតុបតែងខ្លួនមិនសមជាទេវតាទេ ) គឺបើមើលក្នុងវិដេអូនេះអ្នកអានសារគ្រាន់តែជាមន្រ្តីអានព្រះរាជសារក្នុងព្រះបរមរាជវាំងតែប៉ុណ្ណោះ ។ 

ទី2. និយាយបែបសមញ្ញ ទាំងទេវតាប្រុស ទាំងទេវតាស្រី ពេលដង្ហែជុំវិញ មុខអត់ស្រស់ស្រាយសោះ មុខដូចហូបម្ជូ និងមុខដូចឃ្លានបាយ ហេវតាំងពីល្ងាច 

ទី3 .ទេវតាអានសារមានអំបោះពណ៌លឿងជាប់ដៃ ទេវតាឬអ្នកបួស ឬអ្នកតាំងសិល៌ គេមិនដែលពាក់ខ្សែអំបោះទេ ។

ទី៤. ខ្ញុំចង់សួអ្នកដឹកនាំផលិតនិងអ្នកជំនាញក្នុងការផលិតវិដេអូនេះសូមជួយបកស្រាយ ខ្ញុំនៅឆ្ងល់ថាហេតុអីទេវតាឆ្នាំនេះកាន់ព្រះកេសាររបស់បិតា កបិលមហាព្រហ្មដង្ហែបញ្ច្រាសទិសពីស្តាំទៅឆ្វេងវិញ ??? ។ 

 

 

តែទោះយ៉ាងណាក៏សូមកោតសរសើក្នុងការផលិតវិដេអូមួយនេះ ដែលបានយកចិត្តទុកដាក់ខំប្រឹងផលិត សំរាប់ការផ្សព្វផ្សាយអោយបងប្អូនបានទស្សនា ទោះបីមានកំហុសចន្លោះតិចតួចក៏ដោយក៏ជាកុំហុសអចេតនា ។ 

 

 

ជាការសំណូមពររបស់ខ្ញុំ សូមក្រសួងពាក់ព័ន្ធនិងក្រុមផលិតទាំងឡាយ បើមុននិងផលិតវិដេអូទាក់ទងនិងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ថ្នាក់ជាតិ វិដេអូនោះគួសម្រិតសម្រាំងអោយខ្លាំងមែនទែន ព្រោះជាជាតិយើងទាំងមូល ហើយបើយើងផលិតខុសស្មើនិងបំផ្លាញវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាតិ ហើយយុវវជនអ្នកផលិតជំនាន់ក្រោយនិងអ្នកទស្សនានិងទស្សនាទាំងខុស ។ ខាងលើគ្រាន់តែជាមតិររិះគន់ក្នុងន័យស្ថាបនាទេ សង្ឃឹមថាឆ្នាំក្រោយទាំងក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធ សូមផលិតអោយបានល្អយ៉ាងនេះ ចាត់ទុកថានេះជាការផលិតស្នាដៃដំបូងរ់បស់ក្រុមហ៊ុនចុះ ខុសត្រូវតិចតួចសូមកែ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ 

អុឹម ជីវ៉ារុងរឿង”។

 

 

យ៉ាងណាមិញ នៅឃ្លាចុងក្រោយនៃឃ្លាសេចក្តីលោកបានលើកឡើងថា ការសរសេររៀបរាប់ទាំងអម្បាលមាណខាងលើ គឺគ្រាន់ជាមតិររិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។

 

 

ប្រភព៖ រូបភាពពីគណនី @អ៊ឹម ជីវ៉ា

អត្ថបទ ៖ យ៉ាដា

មតិយោបល់