កម្សាន្ត | April 14, 2020 | 770

ការពិតស្រីស្អាត​តំណាង​ទេវតា​​សង្រ្កាន្តឆ្នាំ​ថ្មី​យប់​មិញ គឺនិស្សិត​សកលវិទ្យាល័យ​ប៊ែលធី

 

ទេវតាសង្ក្រាន្តឆ្នាំថ្មី គឺជាបុត្រីទី២ នៃកបិលមហាព្រហ្ម “ព្រះនាមគោរាគទេវី” ដែលបានយាងចុះមកកាលពីយប់មិញ នៅវេលាម៉ោង ២០៖៤៨ នាទី ដែលជាថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មីកាលពីយប់មិញនេះ តាមរយៈការផ្សាយផ្ទាល់របស់គណនីទំព័រហ៊្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK។

ជាក់ស្តែង តំណាងទេវតាសង្រ្កាន្តឆ្នាំថ្មីយប់មិញត្រូវបានគ្រប់គ្នាសរសើរថាពិតជាស្រស់ស្អាត សមសួនទទួលតំណែងតួតំណាងទេវតាឆ្នាំថ្មីឆ្នាំនេះ។

 

 

ការពិតស្រីស្អាតតំណាងទេវតាសង្រ្កាន្តឆ្នាំថ្មីយប់មិញ គឺនិស្សិតឆ្នាំទី៤នៃមហាវិទ្យាល័យ អប់រំសិល្បៈ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី ”ធីតាឯកសង្រ្គាន្តឆ្នាំ២០២០” ដែលបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ៤រោច ខែចេត្រ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០។

 

 

”ធីតាឯកសង្រ្គាន្តឆ្នាំ២០២០” មានឈ្មោះថា គីង វិច្ឆិកា ហើយត្រូវបានគ្រប់គ្នាស្គាល់តាមគណនីហ្វេសប៊ុកឈ្មោះ @Vicheka King។

វិច្ឆិកា ពិតជាមានមុខមាត់ ស្រស់ស្អាត មិនធម្មតា ដែលបានធ្វើឲ្យ ប្រិយមិត្ត ព្រមទាំងមហាជនជាច្រើន ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងចង់ឃើញ ពីសម្រស់របស់នាង នៅខាងក្រៅ ថែមទៀតផង។

មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាត តែ វិច្ឆិកា ក៏ជាតារាម៉ូដែលមួយរូបផងដែរ ហើយក៏ជាតារាសម្តែងនៅក្នុងរឿងមួយចំនួនថែមទៀតផង។

 

 

ប្រភព៖ រូបភាពពីគណនីហ្វេសប៊ុក @Vicheka King

អត្ថបទ ៖ យ៉ាដា

មតិយោបល់