កម្សាន្ត | April 13, 2020 | 322

ម្ចាស់បទ “ងប់ងល់” ចូលរួមច្រៀងចម្រៀងប្រឆាំងកូវីដ១៩ជាមួយប្រជាជនតំបន់អាស៊ាន

 

លោក សាយ ដែលគ្រប់គ្នាស្គាល់តាមររយៈបទ “ងប់ងល់” កាលពីម្សិលមិញ បានបង្ហោះវីដេអូចម្រៀងមួយបទចំណងជើងថា “We Are Unity” ដែលជាការ ចូលរួមបកស្រាយរួមជាមួយយុវជនអាស៊ានទាំង១០ប្រទេស ដើម្បីលើកកម្ពស់មិត្តភាពបណ្ដាប្រទេសអាស៊ាននៅក្នុងដំណាក់កាលដែលពួកយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងស្មារតីអាស៊ានតែមួយ អាស៊ានរួមសុខរួមទុក្ខ និងភាពសាមគ្គីភាពជាអាស៊ានតែមួយ។

នេះបើតាមការបញ្ជាក់របស់ម្ចាស់បទ “ងប់ងល់” ដែលសរសេរភ្ជាប់ជាមួយវីដេអូចម្រៀងដែលលោកបានបង្ហោះជាសាធារណៈកាលពីម្សិលមិញនោះ។

 

 

ចម្រៀងនេះត្រូវបានផលិតឡើងដោយយុវជនអាស៊ានទាំង១០ប្រទេស មានសមាជិក១២នាក់ ដោយពួកគេគឺជាសមាជិកនៃ The Shop of Southeast Asian និង Japanese Youth Program។

ក្នុងបទនេះគ្រប់គ្នាត្រូវថតវីដេអូចេញពីប្រទេសរៀងខ្លួន កំឡុងពេលពួកគេកំពុងស្ថិតនៅផ្ទះដើម្បីចូលរួបទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩។ ចំណែកភាសាដែលប្រើប្រាស់ក្នុងបទ “We Are Unity” គឺភាសាអង់គ្លេស លាយដោយភាសាសម្គាល់ជាតិរៀងៗដូចជាភាសាខ្មែរ “នៅផ្ទះ ឬ #stayhome”។

 

 

យុវជនដែលចូលរួមច្រៀងក្នុងចម្រៀងនេះ រួមមានប្រទេស កម្ពុជា ឡាវ ភូមា ព្រុយណេ ថៃ ហ្វីលីពិន វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី។

 

 

ទស្សនាវីដេអូបទ “We Are Unity” របស់ប្រជាជនអាស៊ានទាំង១០ប្រទេសខាងក្រោមនេះ៖ 

 

ប្រភព៖ វីដេអូចម្រៀងដោយ ទំព័រហ្វេសប៊ុក @Sai

អត្ថបទ ៖ យ៉ាដា

 

មតិយោបល់