កម្សាន្ត | April 12, 2020 | 617

Challenge ថ្មី! តារាល្បីៗជ្រើសយកខ្នើយ និងខ្សែក្រវ៉ាត់ ធ្វើជារ៉ូបហើយថតរូប កំពុងទទួលការចាប់អារម្មណ៍លើបណ្តាញទំនាក់ទំនង

 

រឹតតែប្លែកពីមួយថ្ងៃទៅមួយថ្ងៃអំឡុងពេលរក្សាគម្លាតពីគ្នា ដោយត្រូវនៅផ្ទះរៀងៗខ្លួន តារាប្រុសស្រីល្បីៗដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងដូចជា Facebook និង Instagram បានបង្កើតការលេងល្បែង Challenge ថ្មីៗបន្តបន្ទាប់គ្នា ដោយចុងក្រោយបំផុតនេះ គេសង្កេតឃើញការ Challenge ថ្មីមួយទៀតហើយ គឺតារាភាគច្រើនបានជ្រើសយកខ្នើយកើយ និងខ្សែក្រវ៉ាត់ ធ្វើជារ៉ូប ហើយថតរូបបង្ហោះបន្តបន្ទាប់គ្នាតាមឈ្មោះដែលអ្នកធ្វើដំបូងបាន mention លើ caption។

 

 

មិនត្រឹមតែតារាខ្មែរនោះទេ ដែលលេង Challenge ថ្មីនេះ តែសូម្បីតារាល្បីៗនៅថៃក៏នាំគ្នាលេង Challenge នេះយ៉ាងព្រោងព្រាតដូចគ្នាផងដែរ។

គួររំលឹកថា ចាប់តាំងពីក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសផ្អាកកម្មវិធីកម្សាន្តសប្បាយៗជាបន្តបន្ទាប់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា សិល្បករ សិល្បការនីប្រុសស្រីចាស់ក្មេង បានបង្កើតសកម្មភាពសប្បាយបន្តគ្នាលើបណ្តាញទំនាក់ទំនង ធ្វើយ៉ាងណាអាចឲ្យខ្លួនឯងនិងអ្នកគាំទ្រដែលនៅផ្ទះដូចគ្នាបានកាត់បន្ថែមភាពតានតឹង។ 

ក្នុងនោះ ល្បែង Challenge ថ្មីៗប្លែកៗ ត្រូវបានបង្កើតជាបន្តបន្ទាប់ ចំណែកកម្មវិធីធ្វើត្រាប់តាម Tik Tok ក៏កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់តារាល្បីៗដូចគ្នាដែរ។

 

អត្ថបទ ៖ យ៉់ាដា

 

មតិយោបល់