សិល្បៈក្នុងស្រុក | April 04, 2020 | 355

ត្បិតកូនមួយ តែសម្រស់អ្នកម្តាយសម័យថ្មីទាំង១០រូប ក្រមុំសុំចាញ់!

 

ទោះបីមានបុត្រាបុត្រីម្នាក់មួយទៅហើយក្តី តែតារាស្រីល្បីៗជាច្រើនរូបហាក់មិនប្រែប្រួលសម្រស់នោះទេ ពោលគឺនៅតែលេចធ្លោនិងស្រស់ស្អាតខ្លាំង មើលសឹងពុំដឹងថាមានគ្រួសារមានកូនទៅហើយ។ការយកចិត្តទុកដាក់លើលំហាត់ប្រាណ ការតុបតែងលម្អ និងម៉ូដសម្លៀកបំពាក់ ជាផ្នែកដ៏សំខាន់មួយធ្វើឲ្យអ្នកម្តាយសម័យថ្មីខ្ញង់មិនចាញ់ក្រមុំនោះឡើយ។

 

ខាងក្រោមជារូបថតរបស់អ្នកម្តាយសម័យថ្មីទាំង១០រូបដែលសុទ្ធសឹងជាតារាស្រីល្បីៗក្នុងរង្វង់សិល្បៈដែលមាន Follower លើ Facebook និង Instagram រាប់ម៉ឺននាក់។

 

១. កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានកូនប្រុសម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ Charlie

 

២. តារាសម្តែង គង់ ច័ន្ទស្រីមុំ មានកូនស្រីម្នាក់ឈ្មោះ គីម សីហ៍មរកត ហៅ ម៉ូម៉ូ

 

៣. តារាសម្តែង មានកូនស្រីម្នាក់ឈ្មោះ ភិន សុខេធើរីណា ហៅ Katherine

 

៤. តារាសម្តែង ប៊ីរីយ៉ា មានកូនស្រីម្នាក់ឈ្មោះ ឡាប៊ីណា (Labina)

 

៥. ពិធីការិនី សុខ សោម៉ាវត្តី មានកូនស្រីម្នាក់ឈ្មោះ Jasmine

 

៦. អតីតហ្វ្រេសស៊ី ថៃ នារីសុជាតា មានកូនប្រុសមា្នក់ឈ្មោះ ហេង វឌ្ឍនៈបុត្រ

 

៧. ពិធីការនី កែវ ចាន់និមល មានកូនស្រីម្នាក់ឈ្មោះ Seyla Chan Tepi

 

៨. តារាសម្តែង នៅ សុនិតា មានកូនប្រុសម្នាក់ឈ្មោះ ទិត សង្ក្រាន្តតា ថាណារិទ្ធ ហៅ សង្ក្រាន្ត

 

៩. តារាសម្តែង ឌុច លីដា មានកូនប្រុសម្នាក់ឈ្មោះ កិត្យាមណី

 

១០. តារាសម្តែង ឈឹម អារីយ៉ា មានកូនប្រុសម្នាក់ឈ្មោះ Boy Boy

អត្ថបទ ៖ យ៉ាដា

មតិយោបល់