កម្សាន្ត | April 04, 2020 | 226

ស៊ូ ស៊ីរីកា រំសាយពិធីខួបកំណើតភ្លាមៗ ព្រោះមរណភាពបងស្រី

 

តារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា បានប្រកាសរំសាយកម្មវិធីខួបកំណើតរបស់ខ្លួនភា្លមៗតាមបណ្តាញទំនាក់ទំនងសង្គម កាលពីម្សិលមិញនេះ ដោយមូលហេតុមរណភាពបងស្រី។

 

 

តាមរយៈការបង្ហោះជាសាធារណរបស់តារាស្រីរូបនេះ ស៊ីរីកា បានសុំទោសដល់ភ្ញៀវកត្តិយសដែលខ្លួនបានអញ្ញើញឲ្យចូលរួមកម្មវិធីខួបកំណើតរួចរាល់ហើយ តែបែរជាត្រូវរំសាយទៅវិញភ្លាមៗយ៉ាងដូចេះ។

“នាងខ្ញុំស៊ីរីកា សូមអភ័យទោសដល់ភ្ញៀវកេត្តិយសទាំងអស់ដែលនាងខ្ញុំបានអញ្ជើញមកចូលរួមកម្មវិធីខួបកំណើតរបស់នាងខ្ញុំក្នុងថ្ងៃនេះផង   ព្រោះនាងខ្ញុំនឹងក្រុមគ្រួសារមានទុក្ខជាទំងន់ ដែលបងស្រីនាងខ្ញុំបានចែកថាន ដូច្នេះនាងខ្ញុំសូមរំសាយកម្មវិធីខួបកំណើតនាងខ្ញុំហើយ សូមអធ្យាស្រ័យនឹងអភ័យទោស ព្រោះបញ្ហាភ្លាមៗជម្រាបអត់ទាន់   អរគុណ   ”

 

ត្បិតប្រកាសរំសាយពីធីខួបរបស់ខ្លួនយ៉ាងនេះក្តី ស្រីស្អាតរូបនេះ នៅតែទទួលពាក្យជូនពរយ៉ាងព្រោងព្រាតពីសំណាកមិត្តភក្តក្នុង និងក្រៅរង្វង់សិល្បៈ។

គួររំលឹកថា ស៊ូ ស៊ីរីកា ជាតារាស្រីម្នាក់ដែលជួបទុក្ខជាទម្ងន់ ដោយសារការចែកឋានរបស់សាច់ញាតិបងប្អូនជិតដិត ខណៈមួយរយៈចុងក្រោយនេះគេឃើញ សិល្បករ សិល្បការនីជាច្រើនបានជួបទុក្ខជាទម្ងន់ព្រោះមរណភាពក្រុមគ្រួសារសាច់ញាតិដូចគ្នាផងដែរ។

ប្រភពរូបភាព៖ Facebook 

អត្ថបទ ៖ យ៉ាដា

 

មតិយោបល់