ភាពយន្តភាគទូរទស្សន៍ - កំពុងបញ្ចាំង | April 03, 2020 | 332

កុំភ្លេចតាម​ដាន​ល្ងាច​នេះ! ចំណង​ជើង​ប្លែក សាច់រឿង​បែប​កំប្លែង ពី​ខ្សែភាពយន្តភាគ​ថៃថ្មីរបស់​ភីអិនអិន គឺរឿង​កំលោះស្រស់​ប៉ះក្រមុំកន្ទួតផ្អែម

 

បន្ទាប់ពីរឿងភាគ បែបអភិនីហារ ភ្លើងគំនុំនាគរាជ បាន​ប​ញ្ចប់​ទៅ ភីអិនអិន​បាន​នាំ​យក​នូវ ខ្សែភាពយន្ត​ភាគថៃ​ថ្មី​មួយ​រឿងទៀត ដែល​បាន​ផ្លាស់​ប្តូរ​អារម្មណ៍​ទស្សនិក​ជន មក​កម្សាន្ត​សប្បាយ​ជាមួយ​សាច់​រឿង​បែប​កំប្លែង​វិញម្តង។ រឿង កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម ជាសាច់​រឿង​ថ្មី ទាំងតួ​សម្តែង និងពោរពេញ​ដោយ​ឈុត​ឆាក​សើច​សប្បាយ​ថែម​ទៀត​ផង។ នៅក្នុង​សាច់រឿង​នេះ​ដែរ គឺបង្ហាញ​ជូន​ពីជីវិត​កំលោះ​កូន​អ្នក​មាន​ទ្រព្យ​ម្នាក់ ដែល​បាន​ចាយ​ពេល​វេលា​របស់​គេក្នុង​ការស្វែង​រក​មនុស្សស្រី​ដែល​ស្រឡាញ់​គេ​ពិតប្រាកដ។ 

 

 

យីម គឺជាបុរ​សំបូរ ទ្រព្យ កើតមក​សោយ​សុខ​លើ​គំនរ​មាស​ប្រាក់ ចាយ​មិន​អស់។ គាត់ជា​មនុស្សលេង​សើច​ច្រើន និង​ចេះជួយ​អ្នកដទៃ ។ ទោះបី​ជា​គាត់ ជា​សេដ្ឋីវ័យ ក្មេងក៏​ពីត​មែន ប៉ុន្តែយីម​មិន​ដែល​មាន​ចរិតប្រកាន់​ឆ្មើង​ឆ្មៃនឹង​អ្នក​ណា​ម្នាក់​ទេ។ អ្វីដែល​គេ​ត្រូវការពិត​ប្រាកដ គឺស្នេហា ដែល​កើត​ចេញ​ពីទឹក​ចិត្ត មិន​មែន​ដោយ​សារតែ ប្រាក់។ ថ្ងៃមួយ បន្ទាប់​ពីគាត់​បាន​ត្រឡប់​មក​ពីរៀន​នៅបរទេស​មក គាត់​បាន​ចំណាយ​ពេល​បន្តិច ក្នុងជីវិត​របស់​គាត់ ដោយ​បាន​បន្លំខ្លួន​ធ្វើជា​ជន​អាណាថា ដើម្បីរក​មើល​ថា តើ​នារី​ណាម្នាក់​អាច​ទទួល​យក​គាត់​នៅ​ក្នុង​កាលៈ​ទេសៈ​បែប​នេះ​នោះ។

 

 

យីម មានម្តាយ​ជាមនុស្សប្រកាន់​ឋានៈ រើស​អើស មិនចូល​ចិត្តអ្នក​ដែល​មាន​ជីវភាព​ក្រីក្រ ចូល​មក​ក្នុង​ជីវិត​កូន​ប្រុស​គាត់​ឡើយ។ ក្រោយ​មក យីម ក៏បាន​ជួប​នឹងនារីម្នាក់​ដែល​មាន​ចិត្ត សប្បុរស ចេះជួយ​អាសារគេ ហើយ​មិនតែ​ប៉ុណ្ណោះ មាន​រូបសម្រស់​ស្រស់ស្អាត​ថែម​ទៀតផ​ង។ នាង ត្រូវបាន​ម្តាយ​បណ្តេញឱ្យទៅរស់​នៅ ជាមួយ​នឹង​ជីដូន ក៏ព្រោះ​តែ​គិតថា នាង​ជាកូន​ចង្រៃ។ ពេល​នោះ យីម ក៏បាន​ធ្វើជា​អ្នក​បម្រើ សុំចូល​ទៅជ្រក់​កោនផ្ទះរបស់​នាង។ ចាប់តាំង​ពីថ្ងៃនោះ​មក ពួកគេ​ទាំងពីរ​នាក់ ក៏មាន​ទំនាក់​ទំនង​ជា​មួយគ្នា ហើយ​ក៏មាន​ទឹកចិត្ត និង​និស្ស័យ​មិនខុសគ្នា​នោះ​ឡើយ។ ស្នេហា ក៏ចាប់​ផ្តើមមាន​ឡើង​បន្តិច​ម្តងៗ។ 

 

 

តោះ ដើម្បីចង់ដឹងថា ដំណើរសាច់រឿង ផ្សេង​ព្រេងរកស្នេហ៍​ពិត​របស់កូន​សេដ្ឋីរូប​នេះ នឹងទៅ​ជាយ៉ាង​ណា សូម​កុំភ្លេច​តាម​ដានទស្សនា​ចាប់ពីថ្ងៃនេះ នៅក្នុង​រឿង កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម មានផ្សាយ​ជូន​នៅលើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន ចាប់​ពី​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៦ ល្ងាចតទៅ៕

 

 

សូមទស្សនាវីដេអូខាងក្រោម៖

 

 

មតិយោបល់