ភាពយន្តភាគទូរទស្សន៍ - កំពុងបញ្ចាំង | April 03, 2020 | 347

ខ្សែភាពយន្តភាគ​ថៃ បែប​មនោសញ្ចេតនា រសជាតិ​សាច់​រឿងថ្មី នឹង​ចូល​មក​បម្រើ​អារម្មណ៍​ទស្សនិក​ជន​ភីអិនអិន ក្នុង​រឿង បញ្ជារកាមទេព

 

ខ្សែភាពយន្តភាគថៃថ្មី ដែលកំពុងតែត្រៀម​ខ្លួន​មកបង្ហាញនៅលើ​កញ្ចក់​ទូរទស្សន៍ភីអិនអិន បន្ទាប់​ពីរឿង ភ្លើង​គំនុំ​នាគរាជនោះ គឺរឿង បញ្ជារកាមទេព ។ បើយើង​ងាក់​ទៅចាប់​អារម្មណ៍​ចំណង​ជើង ហាក់​ដូចជា​បង្កប់​ទៅ​ដោយ​អត្ថន័យ​យ៉ាង​ស៊ី​ជម្រៅ ដែល​សាច់រឿង​ទាំង​មូល​មាន​ភាព​ប្រទាក់​ក្រឡាគ្នា ល្អមើល ជក់ចិត្ត។ 

 

 

នៅក្នុងសាច់រឿងទាំងមូល គឺរៀបរាប់​បង្ហាញពី​ខ្សែជីវិត​បុរស​ម្នាក់ ឈ្មោះ Hayman ដែល​ជាក្មេង​កំព្រា។ ដោយ​សារ​តែគ្មាន​គ្រួសារចិញ្ចឹម​បីបាច់​ថែរក្សា ហាយមែន ក៏ត្រូវ​បានធ្លាក់​ទៅក្នុង​ដៃជន​ពិកា​មួយ​រូបដែល​មាន​ចិត្ត​សប្បុរស។ ថ្វីត្បិត​តែគេ រស់​នៅ និង​យក​​ចិត្ត​មើល​ថែពីបុរស​ជន​ពិបាក​ម្នាក់​នោះ ក៏គេនៅ​តែរស់​នៅក្រោម​ជីវភាព​ក្រ​លំបាក ដែល​មាន​ពេល​ខ្លះ ស្ទើរ​តែ​គ្មានអាហារ​ហូប​ទៅ​ហើយ។ ទោះយ៉ាងណា ក៏បុរសជន​ពិបាក នៅតែ​តស៊ូ ចិញ្ចឹម​ហាយមែន​ឱ្យធំ​លូត​លាស់ និង​ក្លាយ​ជា​មនុស្សល្អ​នៅ​ក្នុងសង្គម។ ជួន​ជា​ថ្ងៃមួយ ហាយមែន បានជួប​នឹង​ផានីតា ដែល​ជាចៅ​ស្រី​របស់ of Hemthong Bunyachutpong ។ នាង​ជាកូនស្រីអ្នក​មាន​ស្តុកស្តម​ម្នាក់ ហើយ​ក៏ជាអ្នក​ត្រូវស្នង​តំ​ណែង ជាម្ចាស់​ក្រុមហ៊ុន​ធំៗ​ផង​ដែរ។ ។ 

 

 

ជាភ័ព្វសំណាង ហាយមែន បុរសកម្សត់ បាន​​បង្កើត​​នូវ​អំពើ​ល្អ និង​​ទំនាក់​​ទំនង​​ស្នេហា​​ជាមួយ​​នីតា រហូត​​ធ្វើឱ្យពួក​​គេ​​មាន​​ចិត្តស្រឡាញ់​​គ្នា​​ទៅ​វិញ​​ទៅ​មក។ ទោះ​​បីជា ឋានៈ​ខុស​គ្នា ដូច​មេឃ និងដី ប៉ុន្តែ​ហាយ​មែន ប្រៀប​បាន​នឹង​វីរបុរៈ​ចិត្តល្អ​​មួយ​រូប ចូល​មកក្នុង​ជីវិត​របស់​ផានី ហើយ​អាចផ្តល់​សេចក្តីសុខ​ឱ្យនាង​យ៉ាង​កក់​ក្តៅ​ថែម​ទៀត​ផង។ យ៉ាង​ណា​ក៏ដោយ ពួក​គេទាំង​នឹង​ឆ្លង​កាត់នូវ​បញ្ហា ឧបសគ្គ​ជាច្រើន ទម្រាំ​បាន​រៀប​ការ​ជាមួយ​គ្នា។​

 

 

ចុងក្រោយ ហាយមែន ត្រូវបានក្លាយ​ជាអ្នក​ស្នង​មរតក​ជំនួញ​របស់​ផានីតា ទៀត​ផង។ ចង់​ដឹងថា សាច់រឿង ល្អមើល​យ៉ាង​ណានោះ សូម​រង់ចាំ​ទស្សនា​នៅ​ក្នុង​រឿង បញ្ជារ​កាមទេព ដែលនឹង​ផ្សាយ​ជូន​ទស្សនា​នៅលើ​កញ្ចក់​ទូរទស្សន៍​ភីអិន​អិន ចាប់​ពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង ០៩ យប់ ពីថ្ងៃ​ព្រហស្បត៍ ដល់​ថ្ងៃ​សៅរ៍៕ 

 

 

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

 

មតិយោបល់